ព្រឹត្តិការណ៍នេះរៀបចំដោយសហព័ន្ធក្បាច់គុនប្រជាប្រិយវៀតណាមពិភពលោក (WFVV) ដោយប្រមូលផ្តុំប្រទេសចំនួន ២៩ ជាមួយនឹងគ្រូបង្វឹក និងអត្តពលិកជាង ៥០០ នាក់ និងវិញ្ញាណសារប្រកួតចំនួន ៣៧៨ វិញ្ញាណសារ។ លើសពីនេះ កម្មវិធីក៏រួមមានការហ្វឹកហ្វឺនអាជ្ញាកណ្តាលក្បាច់គុនប្រជាប្រិយអន្តរជាតិ; ការផ្លាស់ប្តូរវិជ្ជាជីវៈ; ការផ្លាស់ប្តូរវប្បធម៌; ការតភ្ជាប់អង្គការ សាលាក្បាច់គុន គ្រូបង្វឹក និងអត្តពលិកក្បាច់គុនប្រជាប្រិយវៀតណាមមកពីប្រទេសជាច្រើនផងដែរ។

យោងតាមសហព័ន្ធក្បាច់គុនប្រជាប្រិយវៀតណាម តាមរយៈការប្រកួត ការសម្តែង ការផ្លាស់ប្តូរ និងផ្សព្វផ្សាយវប្បធម៌ ព្រឹត្តិការណ៍ អ៊ីតាលី ២០២៦ នឹងរួមចំណែកក្នុងការឧទ្ទេសនាមតម្លៃពិសេសនៃក្បាច់គុនប្រជាប្រិយវៀតណាមដល់មិត្តភក្តិអន្តរជាតិ​ ព្រមទាំងផ្សព្វផ្សាយរូបភាពនៃទឹកដី មនុស្ស និងវប្បធម៌វៀតណាម ជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ក៏ដូចជាបង្កើនការយល់ដឹងរវាងវៀតណាមនិងមិត្តភក្តិអន្តរជាតិផងដែរ៕