សកម្មភាពសំខាន់ៗក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ រួមមាន៖ ការដាក់តាំងបង្ហាញនិង​​ឧទ្ទេសនាមផលិតផលនិងសេវាកម្ម​ឆ្នើមៗរបស់សហគ្រាសទាំងក្នុង និងក្រៅវិស័យយោធាវៀតណាម និងកម្ពុជា; សកម្មភាពនយោបាយ-សង្គម ការទូតការពារជាតិ; សួរសុខទុក​និងផ្តល់អំណោយដល់អង្គការ និង​មុខសញ្ញាគោលនយោបាយ; សកម្មភាពពាណិជ្ជកម្ម ការស្រាវជ្រាវ និងការរុករកទីផ្សារ; សិក្ខាសាលា ការពិភាក្សា និងការតភ្ជាប់ដោយផ្ទាល់រវាងការផ្គត់ផ្គង់និងតម្រូវការបច្ចេកវិទ្យា​នៅនឹងកន្លែង; ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ; ប្រព័ន្ធផ្សព្វផ្សាយ។ល។

ពិព័រណ៍ VIDEX CAMBODIA ២០២៦ មានការចូលរួមពីសហគ្រាសជាង ១៦០ ដោយ​មានស្តង់ទំនិញ​ជាង ២៣០ រួមទាំងស្តង់ចំនួន ៣០ របស់​សហគ្រាសកម្ពុជាផងដែរ​​​។ នៅខាងវៀតណាម មានសហគ្រាសចំនួន ៩ ចំណុះ អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ សហគ្រាសមកពីយោធភូមិភាគទី ៥ ទី៧ និងទី ៩ សារជីវកម្មឧស្សាហកម្មនិងទូរគមនាគមន៍យោធា (Viettel)... រួមជាមួយសហគ្រាស និងម៉ាកយីហោធំៗរបស់វៀតណាម។ ពិធីបើកត្រូវបានរំពឹងថា​ នឹងប្រព្រឹត្តទៅនៅម៉ោង ៩៖០០ ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕​