ក្តីបារម្ភបានកើតឡើងបន្ទាប់ពីបុគ្គលិកម្នាក់នៅវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្ត​ក្នុងតំបន់ស៊ីបេរីរបស់រុស្ស៊ីបានស្លាប់ដោយសារតែជំងឺ​រលាកសួតដែលមិនស្គាល់ប្រភពដើម។ ហេតុការណ៍នេះបានទាក់ទាញការយក​ចិត្ត​ទុកដាក់ ពីព្រោះវិទ្យាស្ថាននេះមានជំនាញក្នុងការស្រាវជ្រាវ និងការបង្ការជំងឺប៉េស្ត។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធររុស្ស៊ីបាន​ឱ្យដឹងថា បច្ចុប្បន្នមិនមានភស្តុតាងណាមួយអំពីការរីករាលដាលនៃជំងឺប៉េស្តនៅក្នុងសហគមន៍នោះទេ។ ភ្នាក់ងារ សហព័ន្ធ​រុស្ស៊ីសម្រាប់ការការពារសិទ្ធិអ្នកប្រើប្រាស់ (Rospotrebnadzor) បានឱ្យដឹងថា ការធ្វើតេស្តលើមុខសញ្ញាដែលមានទំនាក់ទំនងជាមួយជនរងគ្រោះ មិនបានរកឃើញករណីជំងឺប៉េស្តណាមួយឡើយ៕​