ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីឦសានចំនួន៣និងវៀតណាម
03/07/2015 08:43
Vovworld-នាថ្ងៃទី២កក្កដាការិយាល័យអ្នកនាំពាក្យក្រសួង ការបរទេសអាមេរិកបានចេញសេចក្តីប្រកាសឲ្យដឹងថា

ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកការគោរពឃ្លាំមើលនិងត្រួតពិនិត្យអាវុធលោក Frank Rose (geneva.usmission.gov) Vovworld-នាថ្ងៃទី២កក្កដាការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស អាមេរិកបានចេញសេចក្តីប្រកាសឲ្យដឹងថា ឧបការីរដ្ឋមន្ត្រីការបរទេសទទួល បន្ទុកការគោរពឃ្លាំមើលនិងត្រួតពិនិត្យអាវុធលោក Frank Rose នឹងទៅបំពេញ ទស្សនកិច្ចនៅប្រទេសអាស៊ីចំនួន៤រួមមានចិនកូរ៉េខាងត្បូងវៀតណាមនិងជប៉ុន ក្នុងរយៈពេល១២ថ្ងៃចាប់ពីថ្ងៃទី៥កក្កដា។ គោលដៅនៃដំណើរទស្សនកិច្ចគឺដើម្បី ពិភាគ្សាជាមួយមជ្ឈដ្ឋានមន្ត្រីនៃបណ្ដាប្រទេសអំពីវិស័យសន្តិសុខអាវកាសការពារ កាំជ្រួចត្រួតពិនិត្យអាវុធនិងប្រធានបទសន្តិសុខទ្វេភាគីនិងពហុភាគីផ្សេងៗ។ នៅ ក្រុងប៉េកាំង លោក Frank Rose នឹងពិភាគ្សាជាមួយមន្ត្រីក្រសួងការបរទេសនិង នាយកដ្ឋានអាវកាសជាតិចិនអំពីបញ្ហាយុទ្ធសាស្ត្រដែលយកចិត្តទុកដាក់ដូចគ្នា ដើម្បីជំរុញលទ្ធផលដែលទទួលបានក្នុងការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច អាមេរិក-ចិន (S&ED) លើកទី៧នាពេលថ្មីៗនេះនៅក្រុងវ៉ាស៊ីនតោន។ ចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី១០កក្កដា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងមានវត្តមាននៅក្រុង Seoul ដើម្បីពិភាគ្សាអំពីសន្តិសុខអាវកាសរួមជាមួយបញ្ហាសន្តិសុខយុទ្ធសាស្ត្រ ផ្សេងៗទៀត។ បន្ទាប់នោះនាថ្ងៃទី១៣និងថ្ងៃទី១៤កក្កដា ឧបការីរដ្ឋមន្ត្រីការបរទេស អាមេរិកនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមជួបប្រាស្រ័យផ្លាស់ប្តូរជាមួយមន្ត្រី មជ្ឈមណ្ឌលផ្កាយរណប់ជាតិនិងក្រសួងការបរទេសវៀតណាមស្ដីពីបញ្ហាដែលទាក់ ទិនដល់សន្តិសុខអាវកាសនិងត្រួតពិនិត្យអាវុធពហុភាគី។ នៅទីក្រុងតូក្យូ លោក Frank Rose នឹងពិភាគ្សាជាមួយមជ្ឈដ្ឋានមន្ត្រីការបរទេសក្រសួងការពារជាតិនិង ខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុនស្ដីពីរបៀបបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរលើមូលដ្ឋានកិច្ចព្រមព្រៀងដៃគូរអាមេរិក-ជប៉ុន៧ឆ្នាំ៕
Related





