VOV WorldVOV World
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទទួល ជួបសវនាការអភិបាលទីក្រុង Chongqing ប្រទេសចិន
01/09/2018 09:15
(VOVWORLD) - នាថ្ងៃទី៣១ ខែសីហា ក្នុងជំនួបសវនាការជាមួយអភិបាលទីក្រុង Chongqing ប្រទេសចិន លោក Tang Liangzhi ដែលកំពុងមកបំពេញទស្សនកិច្ច ការងារនៅវៀតណាម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ ការបង្កើនកិច្ចសហប្រតិបតិ្តការដើម្បីផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ជាមួយ បណ្ដាតំបន់នៃប្រទេសចិន ក្នុងនោះមានទីក្រុង Chongqing ទៀតផង។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទទួល ជួបសវនាការអភិបាលទីក្រុង Chongqing ប្រទេសចិន
 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទទួលជួបសវនាការអភិបាលទីក្រុង Chongqingលោក Tang Liangzhi (រូបថត៖ TTXVN) លោក Pham Binh Minh បានស្នើឲ្យទីក្រុង Chongqing បង្កើនការជួបប្រាស្រ័យមិត្តភាព ចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយតំបន់នានារបស់វៀតណាម ជួយឧបត្ថម្ភកែលំអប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន បង្កើនការ នាំចូលមុខទំនិញជាឧត្តមភាពរបស់វៀតណាម រួមចំណែកជំរុញការផ្លាស់ប្ដូរ ពាណិជ្ជកម្មទ្វេភាគីវៀតណាម ចិនឲ្យមានការអភិវឌ្ឍដោយសមភាពនិងចីរភាព។         រីឯខ្លួនវិញ អភិបាលទីក្រុង Chongqing លោក Tang Liangzhi បានអះអាង ថា ទីក្រុង Chongqing ជានិច្ចកាលយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ទំនងមិត្ត ភាពសហប្រតិបតិ្តការជាមួយក្រសួង ស្ថាប័ននិងតំបន់នានានៃប្រទេសវៀតណាម  ព្រមទាំងត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបតិ្តការវិនិយោគ ពាណិជ្ជកម្ម តភ្ជាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ រួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងចិននិងវៀតណាម៕