ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការអង់គ្លេស
24/09/2015 09:48
(VOVworld) - ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមស្វាគមន៍ និងបង្កលក្ខណៈងាយស្រួលដើម្បីអង្គភាពអាជីវកម្ម និងវិនិយោគិនអង់គ្លេសធ្វើសកម្មភាពប្រកបដោយ ប្រសិទ្ធិភាពនិងយូរអង្វែងនៅវៀតណាម។
(VOVworld) - ថ្លែងមតិនៅជំនួបសន្ទនាជាមួយរដ្ឋលេខាធិការក្រសួងអង្គភាពអាជីវ កម្ម ផ្លាស់ប្ដូរថ្មីនិងច្នៃប្រឌិតអង់គ្លេសលោកស្រី Neville Rolfe នារសៀលថ្ងៃទី២៣ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀត ណាមស្វាគមន៍និងបង្កលក្ខណៈងាយស្រួលដើម្បីអង្គភាពអាជីវកម្មនិងវិនិយោគិន អង់គ្លេសធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិភាពនិងយូរអង្វែងនៅវៀតណាម។ភាគី ទាំងពីរក៏បានសំដែងគោលបំណងថា ប្រទេសទាំងពីរនឹងបន្តសហ ប្រតិបតិ្តការក្នុង វិស័យកម្មសិទ្ធិបញ្ញា អនុវត្តគំរោងការណ៍សហប្រតិបតិ្តការជា ច្រើនរវាងមហាវិទ្យា ល័យ មជ្ឈមណ្ឌលស្រាវជ្រាវនៃប្រទេសទាំងពីរ។ មុននោះ លោកស្រី Neville Rolfe និងថ្នាក់ដឹកនាំក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកម្មវិធី Newton វៀតណាម៕
Related





