ឧបនាយករដ្ឋមន្រ្តីវៀតណាមសំណូមពរប្រមូលផ្ដុំប្រភពកម្លាំងសំរាប់គោលនយោបាយជនជាតិ
02/07/2015 10:59
(VOVworld) - នាព្រឹកថ្ងៃទី២ កក្កដា នៅរដ្ឋធានីហា ណូយ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Van Ninh បានធ្វើអធិបតីកិច្ចប្រជុំអំពីការត្រួតពិនិត្យគោល នយោបាយជនជាតិដំណាក់កាល២០១១-២០១៥និង ដាក់ចេញគោលនយោបាយ ក្នុងដំណាក់កាល២០១៦-២០២០។

(VOVworld) - នាព្រឹកថ្ងៃទី២ កក្កដា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Van Ninh បានធ្វើអធិបតីកិច្ចប្រជុំអំពីការត្រួតពិនិត្យគោលនយោ បាយជនជាតិដំណាក់កាល២០១១-២០១៥និងដាក់ចេញគោលនយោបាយ ក្នុង ដំណាក់កាល២០១៦-២០២០។លោក Vu Van Ninh បានថ្លែងថា តំបន់ព្រៃភ្នំនៅតែ ជាតំបន់មានការលំបាកលំបិនជាច្រើន បានជារដ្ឋាភិបាលត្រូវប្រមូលផ្ដុំប្រភពកម្លាំង ដើម្បីអនុវត្តគោលនយោបាយជនជាតិក្នុងដំណាក់កាលខាងមុខ។គោលនយោ បាយកាត់បន្ថយភាពក្រីក្រនិងគោលនយោបាយទាក់ទិននានាត្រូវ បានកែសម្រួល តាមទិសផ្ដល់អាទិភាពសំរាប់តំបន់ព្រៃភ្នំ។លោកឧបនាយករដ្ឋ មន្រ្តីក៏បានសំណូម ពរឲ្យគណៈកម្មាធិការជនជាតិ បំពេញបន្ថែមគោលនយោ បាយផ្សេងៗទៀតពីប្រ ភពជំនួយឧបត្ថម្ភឥតសំណង់ (ODA) ក៏ដូចជាពីកម្មវិធីជួយ ឧបត្ថម្ភបច្ចេកទេសក្នុង វិស័យអប់រំ សុខាភិបាលផងដែរ៕
Related





