ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមមហាសន្និបាតការប្រឡងប្រណាំងស្នេហាជាតិខេត្ត Thai Binh
26/09/2015 08:40
(VOVworld) – ថ្លែងមតិនៅមាហសន្និបាតការប្រឡង ប្រណាំងស្នេហាជាតិខេត្ត Thai Binh (ភាគខាងជើង វៀតណាម) នាព្រឹកថ្ងៃទី ២៦ កញ្ញា ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន ស្នើរថ្នាក់ដឹកនាំ បក្សរដ្ឋអំណាចក្នុងខេត្តបន្តឃោសនា ជ្រួតជ្រាបសតិអរម្ភណ៍ស្នេហាជាតិរបស់ លោកប្រធាន ហូជីមិញ សារាចររបស់ការិយាល័យនយោបាយនិង ច្បាប់ស្តីពីការ ប្រឡងប្រណាំងនិងលើកសរសើរ។

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ចូលរួមមហាសន្និបាតការប្រឡងប្រណាំងស្នេហាជាតិខេត្ត Thai Binh (Image: VOV) (VOVworld) – ថ្លែងមតិនៅមាហសន្និបាតការប្រឡងប្រណាំងស្នេហាជាតិខេត្ត Thai Binh (ភាគខាងជើងវៀតណាម) នាព្រឹកថ្ងៃទី ២៦ កញ្ញា ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានស្នើរថ្នាក់ដឹកនាំ បក្សរដ្ឋ អំណាចក្នុងខេត្តបន្តឃោសនាជ្រួតជ្រាបសតិអរម្ភណ៍ស្នេហាជាតិរបស់ លោក ប្រធានហូជីមិញ សារាចររបស់ការិយាល័យនយោបាយនិងច្បាប់ស្តីពីការ ប្រឡងប្រណាំងនិងលើកសរសើរ។ លោក Nguyen Xuan Phuc បានលើក ច្បាស់ ថា៖ “យើងត្រូវអនុវត្តភារកិច្ចសំខាន់របស់តំបន់ឲ្យបានជាក់ស្តែង ជាពិសេសគឺ បញ្ហាកសាងជនបទថ្មី ការបង្កើតបរិយាកាសប្រកួតប្រជែង ការកែទម្រង់រដ្ឋបាល សន្តិសុខសណ្តាប់ធ្នាក់សុវត្ថិភាពសង្គម។ យើងត្រូវប្រឡងប្រណាំងជាមួយគ្នា ដើម្បីបង្កើតបរិយាកាសផូរផង់នៅខេត្ត Thai Binh ដែលជួយឧបត្ថម្ភមនុស្សទាំង អស់រួមគ្នាអភិវឌ្ឍន៍ហើយទាក់ទាញការវិនិយោគនៅទីនេះ។ រួមជាមួយគ្នានោះ យើងត្រូវផ្លាស់ប្តូរថ្មីលើកកំពស់គុណភាពការស្ងើចសរសើរប្រជាពលករទៀងផង៕”
Related





