VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី លោកPham Binh Minh៖ច្បាប់អន្តរជាតិជាកត្តាចាំបាច់ដើម្បីធានាបរិយាកាសអន្តរជាតិស្ថិរភាព
18/02/2017 08:04
(VOV)_​នៅ​សន្និសីទរដ្ឋមន្ត្រី ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ​និង​ទើប​លេច​ចេញជួរមុខលើពិភពលោក (G20) ​នៅទីក្រុងBonn ( ប្រ​ទេស​អាល្លឺម៉ង)​ នាថ្ងៃទី១៧ កុម្ភះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​វៀតណាម​ លោក Pham Binh Minh បានអញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងកិច្ចប្រជុំពិ​ភាក្សា
ឧបនាយករដ្ឋមន្ត្រី លោកPham Binh Minh៖ច្បាប់អន្តរជាតិជាកត្តាចាំបាច់ដើម្បីធានាបរិយាកាសអន្តរជាតិស្ថិរភាព
ឧបនាយករដ្ឋមន្ត្រី លោកPham Binh Minh៖ច្បាប់អន្តរជាតិជាកត្តាចាំបាច់ដើម្បីធានាបរិយាកាសអន្តរជាតិស្ថិរភាព           (VOV)_​នៅ​សន្និសីទរដ្ឋមន្ត្រី ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ​និង​ទើប​លេច​ ចេញជួរមុខលើពិភពលោក (G20) ​នៅទីក្រុងBonn ( ប្រ​ទេស​អាល្លឺម៉ង)​ នាថ្ងៃទី១៧  កុម្ភះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​វៀតណាម​ លោក Pham Binh Minh  បានអញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងកិច្ចប្រជុំពិ​ភាក្សា ​ស្ដីអំពី៖ការរក្សាសន្តិភាព  ក្នុងពិភពលោកមួយ​ស្មុគ្រស្មាញ និងអញ្ជើញចូលរួម​ជំនួប​ធ្វើ​ការដោយប្រធានបទ៖ កិច្ចសហប្រតិបត្តិការជាមួយទ្វីបអាហ្វ្រីក។ ​ ឧបនាយករដ្ឋមន្ត្រី ​លោក Pham Binh Minh បានអះអាងថា៖ច្បាប់អន្តរជាតិ​ជាកត្តា​ចាំបាច់​ដើម្បីធានាបរិយាកាសអន្តរ ជាតិស្ថិរភាព តាមនោះ ការគោរពនិង​អនុវត្តតាមច្បាប់អន្តរជាតិជាលក្ខណះសម្រេច ដំបូង ដើម្បីរក្សាសន្តិភាពចីរភាព។​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​​  លោក Pham Binh Minh បាន​អំពាវនាវអោយប្រទេសទាំងឡាយត្រូវដោះស្រាយជំលោះ ដោយសន្តិវិធី ​គោរពច្បាប់អន្តរជាតិ និងដំណើការគតិយុត្តិនិងការទូត។           ​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​វៀតណាម លោក Pham Binh  Minh សង្កត់ធ្ងន់ទៅលើតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ក្នុងការកសាង​បរិយា កាសសន្តិភាព នៅអាស៊ីអាគ្នេយ៍ និងស្នើអោយបណ្ដាប្រទេស G20 បន្តគាំទ្រតួនា ទីមជ្ឈមណ្ឌលរបស់អាស៊ាន ក្នុងតំបន់។ ទន្ទឹមនឹងនោះ ​ឧបនាយករដ្ឋមន្ត្រីក៏បាន លើកឡើងតួនាទីរបស់ប្រទេសជាម្ចាស់ផ្ទះ APEC ២០១៧ របស់វៀតណាមផងដែរ៕