VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ចូលរួមពិធីផ្សាយជាផ្លូវការកាណាល់សុខភាពនិងសុវត្ថិភាពម្ហូបអាហាររបស់ VOV
27/02/2017 12:09
(VOVworld)-នាថ្ងៃទី២៧កុម្ភៈនៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំ ពិធីប្រកាសការផ្សាយជាផ្លូវការកាណាល់សុខភាពនិងសុវត្ថភាពម្ហូងអាហារដែល ចាក់ផ្សាយនៅលើប្រេកង់វិទ្យុ FM 89 ។
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam ចូលរួមពិធីផ្សាយជាផ្លូវការកាណាល់សុខភាពនិងសុវត្ថិភាពម្ហូបអាហាររបស់ VOV
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី (VOVworld)-នាថ្ងៃទី២៧កុម្ភៈនៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំ  ពិធីប្រកាសការផ្សាយជាផ្លូវការកាណាល់សុខភាពនិងសុវត្ថភាពម្ហូងអាហារដែល  ចាក់ផ្សាយនៅលើប្រេកង់វិទ្យុ FM 89 ។​ចាប់ពីថ្ងៃទី២៧កុម្ភៈ កាណាល់ផ្សាយនេះ នឹងគ្រប់ដណ្តប់រលកធាតុអាកាសលើទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុង Can Tho និងបន្ទាប់មកគឺទីក្រុង Da Nang ។​អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖         “យើងខ្ញុំមានការច្នៃប្រឌិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ការច្នៃប្រឌិតក្នុងការ  អនុវត្តជាក់ស្តែង។ គប្បីស្វែងរកនូវចំណេះដឹង ធ្វើយ៉ាងម៉េចឲ្យចំណេះដឹងអំពីអនា ម័យសុវត្ថភាពម្ហូងអាហារត្រូវបានរីកសាយភាយក្នុងសង្គម ហើយប្រការសំខាន់  បំផុតគឺចលនាបានមនុស្សគ្រប់រូបរួមដៃធានាសុវត្ថិភាពម្ហូបអាហារ ដើម្បីបំពេញល្អ ការងារចែទាំសុខភាពសម្រាប់ប្រជាជន”។ អគ្គនាយក លោក Nguyen The Ky (កណ្តាល)នៅ Studio VOV FM 89         រីឯខ្លួនវិញ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានឲ្យ ដឹងថា៖         “ត្រូវបានដំណើរសកម្មភាពជាផ្លូវការចំនឹងទិវាគ្រូពេទ្យវៀតណាមជាប្រការ ដែលអ្នកកាសែតគ្រប់រូបថ្លែងអំណរគុណចំពោះគ្រូពេទ្យដោយកាតព្វកិច្ចឧត្តង់ឧត្តម គឺថែទាំសុខភាពសម្រាប់ប្រជាជន”៕