VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជា
25/09/2016 08:22
(VOV)_នាថ្ងៃទី២៤ កញ្ញា នៅទីក្រុង New York (អាមេរិក)​ ឧបនាយក​រដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានមានជំនួបសន្ទនាជាមយយរដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោកស្រី ​Susana Mabel Malcorra
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជា
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ជួបសន្ទនាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិ (VOV)_នាថ្ងៃទី២៤ កញ្ញា នៅទីក្រុង New York (អាមេរិក)​ ឧបនាយក​រដ្ឋមន្ត្រី​  និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានមានជំនួប សន្ទនាជាមយយរដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោកស្រី ​Susana Mabel Malcorra ប្រ ធានគណៈកម្មាធិការកិច្ចការបរទេស ព្រឹទ្ធសភា​អ៊ីតាលី​ ​លោក Pie Ferdinando Casini និងប្រធានគណៈកម្មាធិការកិច្ចការ​បរទេស ​រដ្ឋសភាជាន់ទាប អ៊ីតាលី លោក Fabrizio Cicchitto។ ក្នុងជំនួបធ្វើការជា​មួយរដ្ឋមន្ត្រីក្រសួងការបរទេសអាហ្សង់ទីន លោកស្រី  Susana Mabel Malcorra ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាម លោក Pham Binh Minh បានអះអាងថា៖វៀតណាមជានិច្ចកាលគោរពនិង យកចិត្តទុក​ដាក់​ចំពោះទំនាក់ទំនងសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយអាហ្សង់ ទីន ដៃគូ​សំខាន់ជួរមុខរបស់វៀតណាមនៅអាមេរិកឡាទិន។ ភាគីទាំអពីរបានឯក ភាពថា៖នា​ពេលខាងមុខនេះ នឹងជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់​ និង រវាង​អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។         ក៏ក្នុងថ្ងៃទី២៤ កញ្ញា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស​វៀត ណាម លោក Pham Binh Minh បានអញ្ជើញចូលរួមសន្និសីទ​មិនផ្លូវការ​របស់បណ្ដារដ្ឋ មន្ត្រីការបរទេសអាស៊ានផងដែរ៕