VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិន
16/05/2014 08:43
Vovworld-ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិន
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការ បរទេសចិន (VOV)         Vovworld-ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានចរចារតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi។ នៅការចរចារនារសៀលថ្ងៃទី១៥ឧសភា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ការ បរទេស Pham Binh Minh ជាថ្មីម្ដងទៀតប្រឆាំងជំទាស់យ៉ាងដាច់ខាតនិង​សំណូម ពរចិនដកស្ថានីយ៍ខួង Haiyangshiyou 981 និងនាវានានាដែលកំពុង​រំលោភ​ទៅលើ ដំបន់សមុទ្រចំណុះអធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិ​យុត្តាធិការរបស់ វៀតណាម។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសង្កត់​ធ្ងន់​ថា អំពើរនេះរបស់ ភាគីចិនបានបណ្ដាលឥទ្ធិពលដ៏ធ្ងន់ធ្ងរទំនុកទុកចិត្តរវាង​ប្រទេសទាំងពីរនិង មនោសញ្ចេតនារបស់ប្រជាជនវៀតណាម ដើរបញ្ច្រាស់​នឹង​កិច្ចព្រមព្រៀងរវាងថ្នាក់ ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនិងគោលការណ​សារវន្តបញ្ជាណែនាំដោះស្រាយ បញ្ហានៅសមុទ្ររវាងប្រទេសទាំងពីរ រំលោភ​ច្បាប់អន្តរជាតិ ដើរបញ្ច្រាស់នឹងស្មារតី សេចក្តីថ្លែងការស្ដីពីការប្រតិបត្តិរបស់ភាគី​នានានៅសមុទ្រខាងកើត (DOC)។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បាន​អះអាងថា​វៀតណាមបានអត់ធ្មត់និងបង្ហាញ សុឆ័ន្ទះ ដោយបានបញ្ជូនអនុរដ្ឋមន្ត្រី​ការ​បរទេស Ho Xuan Son ទៅប៉េកាំងផ្លាស់ប្តូរ ដោយស្មោះត្រង់ជាមួយភាគីចិន។         ស្ដីពីការដែលនាពេលកន្លងមកមានអំពើរបំផ្លាញមូលដ្ឋានផលិតកម្មរវាង​វៀតណាមនិងវិនិយោគិនបរទេស ប្រឆាំងនឹងអ្នកមានសមត្ថកិច្ចនៅដំបន់​មួយ​ចំនួន របស់វៀតណាម ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា នេះ​ជាអំពើរ រំលោភច្បាប់របស់បុគ្គល១ចំនួនដែលឆ្លៀតស្ថានភាពដើម្បីបង្កអុកឡុក ធ្វើឲ្យបាត់ សណ្ដាប់ធ្នាប់សន្តិសុខនិងសុវត្ថិភាពសង្គម។ រដ្ឋាភិបាលវៀតណាម​បាននិងកំពុង អនុវត្តវិធានការប្តេជ្ញាទប់ស្កាត់និងដោះស្រាយម៉ឹងមាត់តាមច្បាប់​ចំពោះអំពើរបង្ក អុកឡុករំលោភច្បាប់។ ឧបនាយករដ្ឋមន្ត្រីក៏អះអាងថា វៀត​ណាម​នឹងធ្វើអស់ពី កំលាំងកាយចិត្តដើម្បីបង្កលក្ខណៈងាយស្រួលនិងធានា​សុវត្ថិភាពសំរាប់បុគ្គល អង្គភាពអាជីវកម្មនិងស្ថាប័នបរទេសនៅវៀតណាម រួម​មានមនុស្សនិងអង្គភាព អាជីវកម្មចិនតាមការកំណត់របស់ច្បាប់និងកិច្ចសន្យា​អន្តរជាតិរបស់វៀតណាម៕