ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញទស្សនកិច្ចថៃ
26/05/2015 06:39
(VOVworld)-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅប្រ ទេសថៃចាប់ពីថ្ងៃទី២៤ដល់ ថ្ងៃទី២៦ឧសភា២០១៥ សំដៅត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី៣

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញ ទស្សនកិច្ចថៃ (រូបថតៈ TTXVN) (VOVworld)-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅប្រទេសថៃចាប់ពីថ្ងៃទី២៤ដល់ ថ្ងៃ ទី២៦ឧសភា២០១៥ សំដៅត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី៣ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ការបរទេសវៀតណាម Pham Binh Minh បានជួបសន្ទនាជាមួយសមភាគីថៃ Thanasak Patimaprakon។ នៅទីនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា អនុវត្ត ប្រកបដោយជោគជ័យកម្មវិធីសកម្មភាព អនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត ដំណាក់កាល២០១៤-២០១៨។ភាគីទាំងពីរក៏ បានឯកភាពគ្នា ជម្រុញថែមទៀត នូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរលើគ្រប់វិស័យ សំដៅឆ្ពោះទៅ រំលឹកខួបលើកទី៤០នៃទិវាបង្កើត ទំនាក់ទំនងការទូតរវាងវៀតណាមជាមួយថៃ នាឆ្នាំ២០១៦ខាងមុខ។ ថ្នាក់ដឹកនាំទាំងពីររូប ក៏បានផ្លាស់ប្តូអំពីរាល់បញ្ហាអន្តរជាតិនិងតំបន់ដែល យកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានការកសាងសហគមន៍អាស៊ាននិង ស្ថានភាព នៅសមុទ្រខាងកើតផងដែរ៕
Related





