ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសប៉ុលហ្គារីនិងដាណឺម៉ាក
28/09/2015 07:10
(VOVworld) – នាថ្ងៃទី ២៧ កញ្ញា ក្នុងរយៈពេលស្នាកនៅ ក្រុង New York អាមេរិក ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Pham Binh Minh បានជួប សន្ទនាជាមួយសមភាគីប៉ុលហ្គារី លោក Daniel Mitov។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសប៉ុលហ្គារី (Image: VNA) (VOVworld) – នាថ្ងៃទី ២៧ កញ្ញា ក្នុងរយៈពេលស្នាកនៅក្រុង New York អាមេរិក ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយសមភាគីប៉ុលហ្គារី លោក Daniel Mitov។ ក្នុងជំនួបសន្ទនា លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ច ជាផ្លូវការនៅ ប៉ុលហ្គារីរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung នាខែមិថុនាកន្លងមកគឺជារបត់សំខាន់មួយដែលរួមចំណែកនាំទំនាក់ ទំនងមិត្ត ភាពសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី។ រីឯរដ្ឋមន្ត្រីការបរទេសប៉ុលហ្គារី លោក Daniel Mitov បានសង្កត់ធ្ងន់ថា៖ ភាគី ទាំងពីរត្រូវត្រៀមរៀបចំឲ្យបានល្អសម័យប្រជុំគណៈកម្មាធិការចម្រុះទ្វេភាគី នាខែវិច្ជការខាងមុខព្រមទាំងគប្បីត្រៀមរៀបចំដ៏ល្អសំរាប់ដំណើរទស្សនកិច្ច នៅវៀតណាមរបស់អនុប្រធានាធិបតីប៉ុលហ្គារីនាពេលខាងមុខ ក៏ដូចជា សម័យប្រជុំពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសប៉ុលហ្គារី- វៀតណាមនាឆ្នាំ ២០១៥ នេះ ទៀត ផង។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបធ្វើការជាមួយសមភាគីដាណឺម៉ាក់ លោក Kristian Jensen សំដៅ ពិភាគ្សារអំពីការបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតលើវិស័យពាណិជ្ជកម្ម វិនិយោគវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាដើម។ ថ្នាក់ដឹកនាំទាំងពីររូបនេះក៏បាន ឯកភាពជំរុញការអនុវត្តផែនការធ្វើសកម្មភាពវៀតណាម-ដាណឺម៉ាក់ឆ្នាំ ២០១៤- ២០១៥ ហើយកសាងផែនការធ្វើសកម្មភាពថ្មីដំណាក់កាល់ ២០១៦ -២០១៧ ផងដែរ។ ក្នុងជំនួបសន្ទនាជាមួយសមភាគីកាម៉េរូន លោក Pierre Moukoko Mbonjo ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានសូមឲ្យបង្កើនកិច្ច សហប្រតិបត្តិការជាមួយកាម៉េរូនសំដែងបង្កលក្ខណៈងាយស្រួលសំរាប់ ក្រុមហ៊ុន នៃប្រទេសទាំងពីរ ឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើកទឹកចិត្ត និងគាំពារការវិនិយោគ កិច្ចព្រមព្រៀងមិនវាយពន្ធ ២ ដង ហើយសម្រេចខ្លឹមសារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែង ទិដ្ឋកាសំរាប់អ្នកមានលិខិតឆ្លង ដែនការទូតឬបេសកម្ម នាពេលខាងមុខ៕
Related





