VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីវៀតណាមចូលរួមការសន្ទនាជាន់ខ្ពស់ស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ អ.ស.ប.
26/09/2015 08:38
(VOVworld) - ថ្លែងមតិនៅសម័យសន្ទនាជាន់ខ្ពស់ដែល បានប្រព្រឹត្តទៅនាថ្ងៃទី ២៥ កញ្ញា នៅទីក្រុង New York ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានចែករំលែកសមិទ្ធិលេចធ្លោ របស់ វៀតណាមក្នុងការកាត់បន្ថយភាពក្រីក្រ ហើយ សង្កត់ធ្ងន់ថា៖ កំរិតជនក្រីក្រនៅ វៀតណាមបានថយ ចុះយ៉ាងខ្លាំងពី ៥៨% នាឆ្នាំ ១៩៩៣ នៅសល់តែ ៨% ក្នុងឆ្នាំ ២០១៤។
ឧបនាយករដ្ឋមន្ត្រីវៀតណាមចូលរួមការសន្ទនាជាន់ខ្ពស់ស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ អ.ស.ប.
ឧបនាយករដ្ឋមន្ត្រីវៀតណាមចូលរួមការសន្ទនាជាន់ខ្ពស់ស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ អ.ស.ប. (Image: VNA) (VOVworld)  - ថ្លែងមតិនៅសម័យសន្ទនាជាន់ខ្ពស់ដែលបានប្រព្រឹត្តទៅនាថ្ងៃទី  ២៥ កញ្ញា នៅទីក្រុង New York ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានចែករំលែកសមិទ្ធិលេចធ្លោរបស់ វៀតណាមក្នុងការកាត់បន្ថយភាពក្រីក្រ ហើយសង្កត់ធ្ងន់ថា៖ កំរិតជនក្រីក្រនៅ  វៀតណាមបានថយចុះយ៉ាងខ្លាំងពី ៥៨% នាឆ្នាំ ១៩៩៣ នៅសល់តែ ៨% ក្នុង ឆ្នាំ ២០១៤។ ពីបទពិសោធន៍របស់វៀតណាមក្នុងការអនុវត្តក្រកបដោយជោគ ជ័យ មុនកាលកំណត់គោលដៅអភិវឌ្ឍន៍សហសវត្ស លោក Pham Binh Minh បានចាត់ទុកថា​៖ ដើម្បីកាត់បន្ថយភាពក្រីក្រនិរន្តភាព ប្រទេសនានាគប្បីមានការ ទាក់ទងពហុភាគីដូចវៀតណាម។ ក្រៅពីនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាមរូប នេះបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ត្រូវលើកកំពស់ចំណះដឹងរបស់សង្គមនិង ការបង្កើនសមត្ថភាពជំនះពុះពារលើភាពក្រីក្ររបស់ជនមានស្ថានភាពលំបាក។ ដើម្បីជួយឧបត្ថម្ភយ៉ាងសកម្មការខំប្រឹងប្រែងរបស់បណ្ដាប្រទេសជាពិសេគឺ ប្រទេសកំពុង អភិវឌ្ឍន៍ លោក Pham Binh Minh បានចាត់ទុកថា៖ យើងត្រូវបន្ត ជំរុញទំនាក់ទំនងសហប្រតិបត្តិការដៃគូលើពិភពលោកដើម្បីអភិវឌ្ឍន៍ឲ្យបាន ខ្លាំងក្លាថែមទៀត ក្នុងនោះ អ.ស.ប. ដើតួនាទីអ្នកពិគ្រោះយោបល់និងអ្នកសម្រុះ សម្រួល។         នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី Pham Binh Minh រួមជាមួយ អធិការបតីអាល្លឺម៉ង់ នាយករដ្ឋមន្ត្រីន័វ៉ែស Kenya និងអគ្គលេខាធិការ អ.ស.ប . បានថ្លែងបទសន្ទរកថាសំខាន់នៅសម័យពិភាគ្សាជំនាញក្រោមប្រធានបទ “ ពី ការសន្ទនាដល់ការធ្វើសកម្មភាពពិភពលោកទាំងមូល - ការអនុវត្តបណ្ដា គោល ដៅអភិវឌ្ឍន៍និរន្តភាព”៕