VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអង់គ្លេស
15/04/2014 10:04
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអង់គ្លេសតាមសេចក្តី​អញ្ចើញ​របស់​រដ្ឋាភិបាលអង់គ្លេសនិងអៀកឡង់ខាងជើង នាថ្ងៃទី១៤មេសា​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាមលោក Vu Van Ninh បានចូលរួមវេទិការអង្គភាព​អាជីវកម្មវៀតណាម-អង់គ្លេស។
ឧបនាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអង់គ្លេស
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-អង់គ្លេស។ (vietnamplus.vn)         Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអង់គ្លេសតាមសេចក្តី​អញ្ចើញ ​របស់​រដ្ឋាភិបាលអង់គ្លេសនិងអៀកឡង់ខាងជើង នាថ្ងៃទី១៤មេសា​ឧបនាយក​រដ្ឋ មន្ត្រី​វៀតណាមលោក Vu Van Ninh បានចូលរួមវេទិការអង្គភាព​អាជីវកម្មវៀតណាម -អង់គ្លេស។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានសង្កត់ធ្ងន់ថា វៀត​ណាម​យកចិត្តទុកដាក់ផ្លាស់ប្តូរថ្មីបរិយាកាស​អភិវឌ្ឍន៍​និងវិនិយោគចីរភាព ជា​និច្ចកាល​ចាត់ទុកភាពងាយស្រួលនិង​ជោគជ័យ​របស់អង្គភាពអាជីវកម្មបរទេស ក្នុង​នោះ​​មានអង្គភាពអាជីវកម្មអង់គ្លេសដែល​កំពុងរកស៊ីនៅវៀតណាមដូចជាភាព​ ងាយ​ស្រួលនិងជោគជ័យរបស់ខ្លួន។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានចាត់ទុក ថា ការ​ដែល​ប្រទេសមួយចំនួន​ក្នុង​នោះមានអង់គ្លេសមិនទាន់ទទួលស្គាល់វៀត ណាមមាន​ខឿន​សេដ្ឋកិច្ចទីផ្សារ​ជា​ឧបស័គ្គដ៏ធំធេងចំពោះវៀតណាមក្នុងដំណើរការ អភិវឌ្ឍន៍។ លោកបាន​អំពាវនាវ​​មជ្ឈដ្ឋានអង្គភាពអាជីវកម្មអង់គ្លេសមានឥទ្ធិពល ដើម្បីរដ្ឋអំណាច​អង់គ្លេស​គាំទ្របែបបទសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមនិងសម្ដែង ជំនឿជាក់ទៅ​លើ​លទ្ធភាពទទួលបាន FTA ទ្វេភាគីវៀតណាម- EUក្នុងឆ្នាំ២០១៤។         នារសៀលថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Vu Van Ninh រួមជាមួយគណៈ​ប្រតិភូ​បានមកដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ណ្ឌលោកប្រធានហូជីមិញនៅ​ផ្លាក់​ដែលឆ្លាក់ ឈ្មោះលោកនៅអាគ៌ា New Zealand House នៅរដ្ឋធានីឡុង៕

More