VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអ្នកបោះឆ្នោតទីក្រុង Ha Long ខេត្ត Quang Ninh
03/07/2015 10:52
Vovworld-នាព្រឹកថ្ងៃទី៣កក្កដា ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយអ្នក បោះឆ្នោត
ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអ្នកបោះឆ្នោតទីក្រុង Ha Long ខេត្ត Quang Ninh
ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអ្នកបោះឆ្នោតទីក្រុង Ha Long ខេត្ត Quang Ninh (VOV)         Vovworld-នាព្រឹកថ្ងៃទី៣កក្កដា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh បានជួបសន្ទនាជាមួយអ្នកបោះឆ្នោតនៅទីក្រុង Ha Long ខេត្ត​ Quang Ninh បន្ទាប់ពីសម័យប្រជុំលើកទី៩រដ្ឋសភានីតិកាលទី១៣។​នៅពិធីជួបសន្ទនា​នេះ ឧបនាយករដ្ឋមន្ត្រីបានរាយការណ៍ទូទៅអំពីលទ្ធផលនៃសម័យប្រជុំលើកទី​៩ រដ្ឋសភានីតិកាលទី១៣។ នៅពិធីជួបសន្ទនានេះដែរ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានរាយការណ៍អំពីស្ថានភាពនាពេលថ្មីៗនេះនៅសមុទ្រខាងកើត​ក៏​ដូចជា ទស្សនៈមុនក៏ដូចជាក្រោយរបស់វៀតណាមគឺប្តេជ្ញាការពារអធិបតេយ្យភាពសមុទ្រ កោះនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនសមស្របនឹងច្បាប់អន្តរជាតិក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)៕