VOV WorldVOV World
ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីទីមួយក្រសួងការបរទេសអាមេរិក
23/09/2016 10:02
(VOV)_ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពរបស់គណៈប្រតិភូជាន់ខ្ពស់វៀត​ណាម ចូលរួម​ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នីតិកាលទី៧១ នៅអាមេរិក ​នាព្រឹក​ថ្ងៃទី២២​កញ្ញា (តាមម៉ោងតំបន់) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនា​ជាមួយអនុរដ្ឋមន្ត្រីទីមួយក្រសួងការបរទេសអាមេរិក លោក Antony Blinken ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីទីមួយក្រសួងការបរទេសអាមេរិក
ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីទីមួយក្រសួងការបរទេសអាមេរិក           (VOV)_ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពរបស់គណៈប្រតិភូជាន់ខ្ពស់វៀត​ណាម  ចូលរួម​ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នីតិកាលទី៧១ នៅអាមេរិក ​នាព្រឹក​ថ្ងៃទី ២២​កញ្ញា (តាមម៉ោងតំបន់) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងការបរទេសវៀត ណាម លោក Pham Binh Minh បានជួបសន្ទនា​ជាមួយអនុរដ្ឋមន្ត្រីទីមួយក្រសួងការបរ ទេសអាមេរិក លោក Antony Blinken ។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖​ ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរ និងពិភាក្សានៅ គ្រប់ជាន់ថ្នាក់ ជាពិសេសគឺ​ជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ដែលភាគីទាំង ពីរយកចិត្តទុកដាក់ដូចគ្នា។​រីឯ លោក Antony Blinken បានបង្ហាញក្តីសប្បាយរីករាយ  អំពីការអភិវឌ្ឍន៍​ទំនាក់​ទំនងរវាងភាគីទាំងពីរ ក្នុងរយៈពេលកន្លងទៅ ហើយចាត់ ទុកថា៖ភាគី​ទាំងពីរត្រូវបន្តជំរុញជំនួបសន្ទនា និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់  ដើម្បី​កិច្ចសហប្រតិបត្តិការកាន់តែជាក់ស្ដែងថែមទៀត។           ភាគីទាំងពីរចែករំលែក និងវាយតំលៃអំពីស្ថានភាពនយោបាយ សន្តិសុខនៅ ក្នុងតំបន់។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញដោះស្រាយជំលោះនៅ​សមុទ្រខាង កើត ដោយសន្តិវិធី គោរពច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រ ជាជាតិ ស្ដីអំពីច្បាប់សមុទ្រ (UNCLOS) 1982 ដើម្បីរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ  សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់សមុទ្រខាងកើត៕