VOV WorldVOV World
ឧត្តមភាពរបស់វៀតណាមនាបច្ចុប្បន្នគឺការគាំទ្រនៃសហគមន៍អន្តរជាតិ
10/06/2014 06:54
(VOVworld) – វាយតំលៃអំពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyan Shiyou 981 ខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមគ្រូបង្រៀន ប្រវត្តិសាស្ត្រទំនាក់ទំនងកិច្ចការបរទេសរបស់អាមេរិក និងប្រវត្តិសាស្ត្រវៀតណាមនៅមហាវិទ្យាល័យ Dartmounth (រដ្ឋ New Hamshire អាមេរិក) បណ្ឌិត Edward Miller បានចាត់ ទុកថា៖ ឧត្តមភាពរបស់វៀតណាមនាបច្ចុប្បន្នគឺការគាំទ្រនៃ សហគមន៍អន្តរជាតិ។
ឧត្តមភាពរបស់វៀតណាមនាបច្ចុប្បន្នគឺការគាំទ្រនៃសហគមន៍អន្តរជាតិ
គ្រូបង្រៀនប្រវត្តិសាស្ត្រទំនាក់ទំនងកិច្ចការបរទេសរបស់អាមេរិកនិងប្រវត្តិសាស្ត្រ វៀតណាមនៅមហាវិទ្យាល័យ Dartmounth (រដ្ឋ New Hamshire អាមេរិក) បណ្ឌិត Edward Miller (Image: dantri.com) (VOVworld) – វាយតំលៃអំពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyan Shiyou 981 ខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម គ្រូបង្រៀនប្រវត្តិសាស្ត្រទំនាក់ទំនងកិច្ចការបរទេសរបស់អាមេរិកនិងប្រវត្តិសាស្ត្រ វៀតណាមនៅមហាវិទ្យាល័យ Dartmounth (រដ្ឋ New Hamshire អាមេរិក)  បណ្ឌិត Edward Miller បានចាត់ទុកថា៖ ឧត្តមភាពរបស់វៀតណាមនាបច្ចុប្បន្នគឺការគាំទ្រ នៃ សហគមន៍អន្តរជាតិ។ បណ្ឌិត Miller បានសង្កត់ធ្ងន់ថា៖ វៀតណាមកំពុងទទួល បាន​ ការគាំទ្ររបស់សាធារណៈមតិអន្តរជាតិ។ សមាគមន៍អន្តរជាតិសឲ្យឃើញថា៖ អំពើរបស់ចិនមិនត្រឹមតែនៅសមុទ្រខាងកើតប៉ុណ្ណោះទេថែមទាំងនៅសមុទ្រ Hoa Tung ទៀតផងបានបង្ហាញដ៏ច្បាស់លាស់ការដែល ប៉េកាំងកំពុងប្រដេញតាម រូបសណ្ឋានវាទទីនៅលើសមុទ្រ។ប្រការនេះធ្វើឲ្យសហគមន៍អន្តរជាតិមិន្ទិល សង្ស័យចិន។ ដោយហេតុនេះឧត្តមភាពរបស់វៀតណាមគឺឆ្លៀតយកការគាំទ្រ របស់សហគមន៍អន្តរជាតិដើម្បីដោះស្រាយជំលោះ។ការដាក់ស្ថានីយ៍ខួងរបស់ចិន មិនមែនជាគោលដៅសេដ្ឋកិច្ចទេគឺឈរនៅពីក្រោយនោះការអនុវត្តន៍នយោបាយ។ ប៉េកាំងកំពុងប្រើប្រាស់ឧត្តមភាពរបស់ខ្លួនអំពីយោធាដើម្បីស្វែងររបៀបផ្លាស់ប្តូរ ស្ថានភាពនៅសមុទ្រខាងកើត។ ប៉ុន្តែតំលៃដែលគេត្រូវសង់ទៅវិញនោះគឺគិត្យានុភាព នៃប្រទេសនេះលើឆាក់អន្តរជាតិ។ តាមលោក Miller ថា៖ អាមេរិកមានផលប្រយោជន៍ ដ៏ធំធេងនិងមានការយកចិត្តទុកដាក់ដល់បញ្ហាសេរីភាពនាវាចរណ៍និងការផ្លាស់ប្តូរ ពាណិជ្ជកម្មនៅសមុទ្រខាងកើត។ បណ្ដាថ្នាក់ដឹកនាំអាមេរិកមានការព្រួយបារម្ភដ៏ ជ្រាលជ្រៅដល់អំពើរបស់ចិននៅសមុទ្រខាងកើតនាពេលថ្មីៗនេះ៕