VOV WorldVOV World
Uzbekistan ដំណើរការបោះឆ្នោតប្រធានាធិបតី
29/03/2015 09:20
(VOVworld) – នាថ្ងៃទី ២៩ មិនា អ្នកបោះឆ្នោតនៅ Uzbekistan បានចូលរួមការបោះ ឆ្នោតប្រធានាធិបតីនៅប្រទេសអាស៊ី កណ្ដាលនេះ។
Uzbekistan ដំណើរការបោះឆ្នោតប្រធានាធិបតី
Uzbekistan ដំណើរការបោះឆ្នោតប្រធានាធិបតី (Image: VNA) (VOVworld) – នាថ្ងៃទី ២៩ មិនា អ្នកបោះឆ្នោតនៅ Uzbekistan បានចូលរួមការបោះ ឆ្នោតប្រធានាធិបតីនៅប្រទេសអាស៊ីកណ្ដាលនេះ។ គណៈកម្មាធិការៀបចំការបោះ​ ឆ្នោតមជ្ឈឹម  Uzbekistan បានឲ្យដឹងថា៖ មណ្ឌលបោះឆ្នោតចំនួន ៩ ពាន់បានបើកក្នុង ទូទាំងប្រទេស។ អ្នកបោះឆ្នោតចំនួន ២១ លាននាក់បានទៅបោះឆ្នោតលើកនេះ។ ក្នុងពេលនោះ ស្ថាប័នអន្តោប្រវេសសហព័ន្ធរុស្ស៊ី (FMS) បានឲ្យដឹងថា៖ ទីកន្លែង ចំនួន ៤៤ នឹងត្រូវបានចាប់ផ្តើមសកម្មភាពក្នុងសប្តាហ៍នេះនៅខុទ្ទកាល័យតំណាង ការទូត របស់ Uzbekistan ប្រចាំនៅឯបរទេស ផងដែរ។ ក្នុងការបោះឆ្នោតលើកនេះ មានបេក្ខជនចំនួន ៤ រូបចូលរួម ក្នុងនោះ មានប្រធានាធិបតីកាន់អំណាចរបស់ Uzbekistan លោក Islam Karimov។ ការបោះឆ្នោតបានប្រព្រឹត្តទៅក្រោមការឃ្លាំមើល របស់អ្នកសង្គេតការអន្តរជាតិចំនួន ៣ រយនាក់៕