វាយប្រហាដោយគ្រាប់មីននៅ Kenya បណ្តាលឲ្យមនុស្សស្លាប់និងរងរបួសជាង៨០នាក់
17/05/2014 08:38
(VOVworld)-នាថ្ងៃទី១៦ឧសភា ការផ្ទុះគ្រាប់ប៉ែក២ លើកជាបន្តបន្ទាប់នៅផ្សារ Gikoma ភាគខាងកើតរដ្ឋ ធានី Nairobi របស់ Kenya

ទិដ្ឋភាពនៃការវាយប្រហាដោយគ្រាប់មីននៅទីក្រុង Nairobi នាថ្ងៃទី ៤ឧសភា (រូបថតៈ THX/TTXVN) (VOVworld)-នាថ្ងៃទី១៦ឧសភា ការផ្ទុះគ្រាប់ប៉ែក២លើកជាបន្តបន្ទាប់នៅផ្សារ Gikoma ភាគខាងកើតរដ្ឋធានី Nairobi របស់ Kenya បានបណ្តាលឲ្យមនុស្សចំនួន ១០នាក់ត្រូវស្លាប់ និង៧០នាក់ផ្សេងទៀតរងរបួស។ ប៉ូលីសបានចាប់ជនសង្ស័យ និងឲ្យដឹងអំពីមូលហេតុនៃការផ្ទុកគ្រប់ប៉ែកនេះគឺដោយ ឧបករបំផ្ទុះដែលត្រូវ បានទម្លាក់លើឡាន Bus ១និងលើផ្សារ Gikoma ។ រឿងរ៉ាវទាំងនោះ កើតមានឡើង ក្នុងកាលៈទេសៈដែលទីក្រុង Nairobi និងទីក្រុងកំពុងផែរ Mombasa ត្រូវប្រឈមមុខ នឹងរលកវាយប្រហាភេរវកម្ម។ ក្នុងថ្ងៃដដែល ភ្ញៀវ អង់គ្លេសរាប់រយនាក់ត្រូវបាន ជំលៀសចេញពី Kenya ក្រោយពីក្រសួងការ បរទេសរបស់ប្រទេសនេះ បានព្រមាន អំពីការគំរាមកំហែងក្នុងកម្រិតខ្ពស់ ពីភេរវជននៅ Kenya៕
Related





