VOV WorldVOV World
វេទិកា «វៀតណាម-អាមេរិក៖ ដៃគូលើគ្រប់ជ្រុងជ្រោយ សហប្រតិបត្តិការនិងជួបប្រាស្រ័យប្រជាជន»
23/02/2017 09:19
(VOVworld) – នាថ្ងៃទី ២២ កុម្ភៈ នៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេរិកចំណុះសម្ព័ន្ធភាពបណ្ដា សមាគមមិត្តភាពវៀតណាមបានរៀបចំវេទិកា ដោយប្រធានបទ «វៀតណាម-អាមេរិក៖ ដៃគូលើ គ្រប់ជ្រុងជ្រោយ សហប្រតិបត្តិ ការនិងជួបប្រាស្រ័យប្រជាជន»។
វេទិកា «វៀតណាម-អាមេរិក៖ ដៃគូលើគ្រប់ជ្រុងជ្រោយ សហប្រតិបត្តិការនិងជួបប្រាស្រ័យប្រជាជន»
វេទិកា «វៀតណាម-អាមេរិក៖ ដៃគូលើគ្រប់ជ្រុងជ្រោយ សហប្រតិបត្តិការនិងជួបប្រាស្រ័យប្រជាជន» (VNA) (VOVworld) – នាថ្ងៃទី ២២ កុម្ភៈ នៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេរិក ចំណុះសម្ព័ន្ធភាពបណ្ដាសមាគមមិត្តភាពវៀតណាមបានរៀបចំវេទិកា ដោយ ប្រធានបទ «វៀតណាម-អាមេរិក៖ ដៃគូលើគ្រប់ជ្រុងជ្រោយ សហប្រតិបត្តិ ការនិងជួបប្រាស្រ័យប្រជាជន»។ សង្កត់ធ្ងន់ទៅលើអត្ថន័យនៃវេទិការនេះ ក្នុងកាលៈទេសៈ ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកកំពុងអភិវឌ្ឍន៍ល្អ ប្រសើរ ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរត្រូវបានបង្កើនខ្លាំង ហើយទទួលបាន លទ្ធផលវិជ្ជមានលើគ្រប់វិស័យនោះ។ ប្រធានសមាគមវៀត ណាមនិងអាមេរិក លោក  Nguyen Tam Chien បានសម្តែងក្តីសង្ឃឹមថា៖​ បណ្ដា អង្គសន្និសីទនឹងរួមជាមួយ គ្នាពិភាគ្សាអំពីខ្លឹមសារនិងវិធានការថ្មីៗសំរាប់ អភិវឌ្ឍន៍ទំនាក់ទំងនិងកិច្ចសហប្រតិបត្តិ ការរទ្វេភាគីឲ្យបានខ្លាំងក្លាថែម ទៀត។ រីឯខ្លួនវិញ លោកស្រី Marsha Four អនុប្រធានសមាគមអតីតទាហាន អាមេរិកនៅវៀតណាមបានអះអាងថា៖ សមាគមនឹងបន្តជួយឧបត្ថម្ភរួម ចំណែកថែមទៀតក្នុងការកែលំអទំនាក់ទំនងរវាង ប្រជាជននៃប្រទេសទាំង ពីរ។ អតីតទាហានអាមេរិកនៅវៀតណាម លោក Chuck Searcy បានចែក រំលែកថា៖ ដំណើរការជំនះពុះពារលើផលវិបាកដោយសង្គ្រាម រវាងអាមេរិក និងវៀតណាមទទួលបានការបោះជំហានលោតផ្លោះ។ ភាគីទាំងពីរ នឹងរួម ដៃគ្នាដោះស្រាយបណ្ដាបញ្ហានៅសេសសល់។ វេទិកាសហគ្រាសនិងអតីត ទាហានវៀតណាម-អាមេរិកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ទី ៧ កក្កដា ខាងមុខ៕