VOV WorldVOV World
វេទិការទ្វីបអាស៊ី Bao ឆ្នាំ ២០១៥ បានបិទបញ្ចប់
30/03/2015 08:38
(VOVworld) – ក្រោយរយៈពេល ៤ ថ្ងៃធ្វើការវេទិការទ្វីប អាស៊ី Bao ឆ្នាំ ២០១៥ (BFA) បានបិទបញ្ចប់នៅខេត្ត Hainan ភាគខាងត្បូងចិន។
វេទិការទ្វីបអាស៊ី Bao ឆ្នាំ ២០១៥ បានបិទបញ្ចប់
វេទិការទ្វីបអាស៊ី Bao ឆ្នាំ ២០១៥ បានបិទបញ្ចប់ (Image: VNA) (VOVworld) – ក្រោយរយៈពេល ៤ ថ្ងៃធ្វើការ វេទិការទ្វីបអាស៊ី Bao ឆ្នាំ ២០១៥  (BFA) បានបិទបញ្ចប់នៅខេត្ត Hainan ភាគខាងត្បូងចិន។ ដោយប្រធានបទ “អនាគតសំរាប់ ទ្វីបអាស៊ី៖ ឆ្ពោះទៅសហគមន៍រួមជោគវេសនាតែមួយ” និង ការចូលរួមនៃអ្នកនយោបាយអាជីវករនិងអ្នកប្រាជ្ញចំនួន ២៨០០ នាក់ BFA   ២០១៥ ប្រមូលផ្តុំពិភាក្សាទៅលើវិស័យសំខាន់ចំនួន ៦ គឺ៖ ម៉ាក្រូសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការក្នុងតំបន់ការផ្ទេប្តូរផ្នែកផលិតកម្មការច្នៃប្រឌិតបច្ចេក ទេសសន្តិសុខនយោបាយនិងសុខុមាលភាពសង្គម។ បញ្ហាដែលទាក់ទាញ ការយកចិត្តទុកដាក់បំផុតរបស់សាធារណៈមតិនៅវេទិការឆ្នាំនេះគឺ៖ ការគាំទ្រ នៃប្រទេសនានាចំពោះការផ្តើមគំនិតបង្កើតធនាគារវិនិយោគចូលក្នុងហេដ្ឋា រចនាសម្ព័ន្ធទ្វីបអាស៊ី (AIIB) និងការផ្តើមគំនិតតភ្ជាប់មូលដ្ឋានហេដ្ឋារចនា សម្ព័ន្ធរបស់ចិន។  BFA ឆ្នាំ ២០១៥ បានបិទបញ្ចប់ប៉ុន្តែរាល់បញ្ហាដែល ត្រូវបានពិភាក្សានៅទីនេះចាំបាច់ត្រូវអនុវត្តលាតត្រដាងតាមរយៈ សកម្មភាពជាក់ស្តែងសំដៅឆ្ពោះទៅការផ្សាភ្ជាប់ ទ្វីបអាស៊ីនាពេលខាងមុខ៕