វេទិការំលឹកខួបលើកទី១០ទិវាបង្កើតសម្ព័ន្ធសមាគមន៍បណ្ដាអង្គភាពអាជីវកម្មរបស់អាណិកជនវៀតណាមនៅទ្វីបអឺរ៉ុប
17/09/2016 08:25
(VOVworld) - នាថ្ងៃទី១៧ កញ្ញា នៅរដ្ឋធានី Budapest ប្រទេសប៊ុលហ្គារី សម្ព័ន្ធសមាគមន៍បណ្ដាអង្គភាព អាជីវកម្មរបស់អាណិកជនវៀតណាមនៅទ្វីបអឺរ៉ុប បានរៀបចំវេទិកាអង្គភាពអាជីវកម្មវៀតណាម និង ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០ទិវាបង្កើតសម្ព័ន្ធ។

(VOVworld) - នាថ្ងៃទី១៧ កញ្ញា នៅរដ្ឋធានី Budapest ប្រទេសប៊ុលហ្គារី សម្ព័ន្ធ សមាគមន៍បណ្ដាអង្គភាពអាជីវកម្មរបស់អាណិកជនវៀតណាមនៅទ្វីបអឺរ៉ុប បាន រៀបចំវេទិកាអង្គភាពអាជីវកម្មវៀតណាម និងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០ ទិវាបង្កើតសម្ព័ន្ធ។ក្នុងអំឡុង១០ឆ្នាំកន្លងមក វេទិកានេះត្រូវបានរៀបចំឡើងជារៀង រាល់ឆ្នាំនៅប្រទេសអឺរ៉ុបនានា។សកម្មភាពនេះមិនត្រឹមតែសំដៅបង្កើន ចំណង សាមគ្គីភាពក្នុងសហគមន៍ជនវៀតណាមនៅឯបរទេសប៉ុណ្ណោះទេ ថែមទាំងបង្ក លក្ខណៈសំរាប់អង្គភាពអាជីវកម្មវៀតណាមនៅអឺរ៉ុប ជួយឧបត្ថម្ភគ្នាដើម្បីអភិវឌ្ឍន៍ រួមគ្នាកសាងទំនាក់ទំនងជាមួយអង្គភាពអាជីវកម្មនៃប្រទេសសាមី ហើយរួម ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមផងដែរ។លោក Pham Ngoc Chu ប្រធាន សមាគមន៍អង្គភាពអាជីវកម្មវៀតណាមនៅហុងគ្រី បានឲ្យដឹងថា៖ “មានជោគជ័យដ៏ធំមួយនោះគឺការតភ្ជាប់សង្គមយ៉ាងទូលំទូលាយ។ប្រការនេះ គឺសំខាន់ណាស់។នាគ្រាដំបូង នៅពេលទើបនឹងបានបង្កើតនោះ យើងខ្ញុំត្រឹមតែ មានបងប្អូនប៉ុន្មាននាក់នៅប្រទេសអឺរ៉ុបខាងកើតនានា។ប៉ុន្តែ នាបច្ចុច្បន្ន បានរីក រាលដាលទៅដល់ប្រទេសអឺរ៉ុបខាងលិចនិងទ្វីបផ្សេងៗទៀត។វេទិកាឆ្នាំនេះមាន អង្គភាពអាជីវកម្មជាច្រើនដែលមកពីអាមេរិក”៕
Related





