វេទិការសន្ទនាយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី
08/11/2015 08:46
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នារសៀលថ្ងៃទី៨វិច្ឆិកានៅក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នារសៀល ថ្ងៃទី៨វិច្ឆិកានៅក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ប្រធានាធិបតីអីតាលី លោក Sergio Mattarella និងឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Van Ninh ធ្វើជាសហ អធិបតី វេទិការសន្ទនាយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី។ ថ្លែង មតិនៅវេទិការ ប្រ ធានាធិបតីអីតាលី Sergio Mattarella បានអះអាងថា សហ គមន៍អង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរមានឱកាសសហប្រតិបត្តិការជា ច្រើន ក្នុងដំណើការធ្វើសមា ហរកម្មអន្តរជាតិចូលក្នុងខឿនសេដ្ឋកិច្ចសកល លោក។ លោកក៏បានសង្កត់ធ្ងន់ដែរ ថា បណ្តាអង្គភាពអាជីវកម្មកំពុងអនុវត្តសកម្មភាពប្រកបដោយជោគជ័យនៅវៀត ណាម នឹងជាអ្នកនាំពាក្យសម្រាប់ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ។ ក្រោយរយៈពេល៤២ឆ្នាំបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងនយោ បាយរវាងវៀតណាមជាមួយអ៊ីតាលីត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ ឈរ។ ក្នុងបណ្តាជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំវៀតណាមក្នុងដំណើរទស្សន កិច្ចវៀត ណាមលើកនេះ ប្រធានាធិបតីអីតាលី Sergio Mattarella បានអះ អាងនូវការប្តេជ្ញា ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀត ណាម៕
Related





