វេទិការសុវត្ថិភាពស្បៀងអាហារវៀតណាម-អូស្ត្រាលី
11/11/2015 10:11
(VOVworld) - អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទវៀតណាមលោក Vu Van Tam បានឲ្យដឹងថា សុវត្ថិភាព អនាម័យស្បៀងអាហារជានិច្ចកាលជាភារ កិច្ចសំខាន់របស់រដ្ឋាភិបាល ក្រសួង ស្ថាប័ននានាក្នុង ការខំប្រឹងប្រែងអនុវត្តន៍យុទ្ធសាស្ត្រជាតិអំពីសុវត្ថិភាពអនាម័យស្បៀងអាហារដំណាក់កាល២០១១-២០២០

ទិដ្ឋភាពនៃវេទិការនេះ (VOVworld) - ថ្លែងមតិនៅពិធីប្រារព្ធវេទិការអំពីសុវត្ថិភាពអនាម័យស្បៀងអាហារនា ព្រឹកថ្ងៃទី១១ វិច្ឆិកា នៅរដ្ឋធានីហាណូយ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទវៀតណាមលោក Vu Van Tam បានឲ្យដឹងថា សុវត្ថិភាព អនាម័យស្បៀងអា ហារជានិច្ចកាលជាភារកិច្ចសំខាន់របស់រដ្ឋាភិបាល ក្រសួង ស្ថាប័ននានាក្នុងការខំ ប្រឹងប្រែងអនុវត្តន៍យុទ្ធសាស្ត្រជាតិអំពីសុវត្ថិភាពអនាម័យស្បៀងអាហារដំណាក់កាល២០១១-២០២០និងទស្សនៈវិស័យឆ្នាំ២០៣០ សំដៅ ការពារសុខភាពរបស់ អតិថិជន។លោក Vu Van Tam ឲ្យដឹងថែមទៀតថា៖ “ក្នុងកាលៈទេសៈសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងសមាហរណកម្មស៊ីជំរៅក្នុង ខឿនសេដ្ឋកិច្ចពិភពលោក ផ្នែកកសិកម្មត្រូវលើកកំពស់សមត្ថភាពប្រកួតប្រជែង តាមរយៈការលើកកំពស់គុណភាព តំលៃបង្កើនបន្ថែមនិងសុវត្ថិភាពស្បៀងអាហារ ។វេទិការនេះជាឱកាសដើម្បីចែករំលែក រៀនសូត្របទពិសោធន៍ តាម នោះកសាង ទំនាក់ទំនងដៃគូដ៏ខ្លាំងក្លាក្នុងវិស័យស្បៀងអាហារ កសិកម្មរវាង វៀតណាមនិង អូស្ត្រាលី”។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមលោក Hugh Borrow man បានឲ្យដឹងថា ប្រទេសនេះត្រៀមខ្លួនជាស្រេចផ្ទេរប្រគល់ចំណេះ ដឹងជំនាញ សំរាប់វៀតណាម តាមនោះជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាមលើក កំពស់បទ ដ្ឋានអំពីសុវត្ថិភាពស្បៀងអាហារ ធ្វើទំនើបភាវូបនីយកម្មផ្នែកឧស្សាហ កម្មកែ ច្នៃស្បៀងអាហារនិងនាំមកនូវផលប្រយោជន៍ខាងសុខភាពនិងសេដ្ឋកិច្ច សំរាប់ ប្រទេសជាតិ៕
Related





