VOV WorldVOV World
វេណេហ្ស៊ុយអេឡាចោទប្រកាន់អាមេរិកបំផុសសង្គ្រាមប្រឆាំងប្រទេសនេះ
27/02/2017 08:11
(VOVworld) - អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Tareck El Aissami បានចោទប្រកាន់អាមេរិកពី អំពើកំពុងបំផុសសង្គ្រាមប្រឆាំងវេណេហ្ស៊ុយអេឡា ព្រមទាំងរិះគន់ភាគីប្រឆាំងដែលបានគាំទ្រអំពើវាយ ប្រហាររបស់អាមេរិកដែលរំលោភទៅលើអធិបតេយ្យភាពជាតិផងដែរ។
វេណេហ្ស៊ុយអេឡាចោទប្រកាន់អាមេរិកបំផុសសង្គ្រាមប្រឆាំងប្រទេសនេះ
អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Tareck El Aissami (ទី៣ពីខាងឆ្វេង)នៅកិច្ចប្រជុំកាលពីថ្ងៃទី១៤ កុម្ភៈ (រូបថត៖EPA/TTXVN) (VOVworld) - អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Tareck El Aissami បានចោទប្រកាន់អាមេរិកពីអំពើកំពុងបំផុសសង្គ្រាមប្រឆាំងវេណេហ្ស៊ុយអេឡា ព្រមទាំងរិះគន់ភាគីប្រឆាំងដែលបានគាំទ្រអំពើវាយប្រហាររបស់អាមេរិកដែល រំលោភទៅលើអធិបតេយ្យភាពជាតិផងដែរ។នាថ្ងៃទី២៦ កុម្ភៈ ថ្លែងមតិនៅលើ ទូរទស្សន៍ជាតិ អនុប្រធានាធិបតីលោក Tareck El Aissami បានចោទប្រកាន់ក្រសួង ហិរញ្ញវត្ថុអាមេរិកពីទង្វើចូលរួមក្នុងផែនការថ្មីប្រឆាំងរដ្ឋាភិបាលវេណេហ្ស៊ុយ អេឡា។លោក El Aissami ក៏បានច្រានចោលការចោទប្រកាន់ទាំងឡាយរបស់ សេតវិមានស្ដីអំពីការដែលលោករូបនេះជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពជួញដូរ គ្រឿងញៀនផងដែរ៕