វេណេហ្ស៊ុយអេឡាប្រឆាំងជំទាស់អំពើគំរាមកំហែងរបស់អាមេរិកតម្រង់ទៅលើអនុប្រធានាធិបតី
15/02/2017 07:27
(VOVworld) - រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបាន ចេញសេចក្ដីប្រកាសជាផ្លូវការ ដោយប្រឆាំងជំទាស់ អំពើគំរាមកំហែងរបស់រដ្ឋអំណាចអាមេរិកតម្រង់ទៅ លើអនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Tareck El Aissami។

រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡាលោកស្រី Delcy Rodriguez (រូបថត៖EPA/TTXVN) (VOVworld) - រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបានចេញសេចក្ដីប្រកាសជាផ្លូវការ ដោយប្រឆាំងជំទាស់អំពើគំរាមកំហែងរបស់រដ្ឋអំណាចអាមេរិកតម្រង់ទៅលើអនុ ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Tareck El Aissami។នាថ្ងៃទី១៤ កុម្ភៈ សេចក្ដី ប្រកាសរបស់រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡាលោកស្រី Delcy Rodriguez បាន ច្រានចោលការចោទប្រកាន់របស់អាមេរិកដែលថា អនុប្រធានា ធិបតីលោក Tareck El Aissami ជាប់ពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀន ព្រមទាំងអះអាងថា ភ័ស្តុ តាងនេះជាការប្រឌិត៕
Related
More




