VOV WorldVOV World
វ៉េណេស៊ុយអេឡានិងរុស្ស៊ីបង្កើនទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រ
28/09/2015 07:05
(VOVworld) – នាថ្ងៃទី ២៧ កញ្ញា ប្រធានាធិបតីវ៉េណេ ស៊ុយអែឡា លោក Nicolas Maduro បានទទួលជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅ ខាងក្រៅសម័យប្រជុំលើកទី ៧០ នៃមហាសន្និបាត អ.ស.ប . នៅទីក្រុង New York អាមេរិក។
វ៉េណេស៊ុយអេឡានិងរុស្ស៊ីបង្កើនទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រ
វ៉េណេស៊ុយអេឡានិងរុស្ស៊ីបង្កើនទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រ (Image: VNA) (VOVworld) – នាថ្ងៃទី ២៧ កញ្ញា ប្រធានាធិបតីវ៉េណេស៊ុយអែឡា លោក Nicolas Maduro បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅខាងក្រៅសម័យប្រជុំលើកទី ៧០ នៃមហាសន្និបាត អ.ស.ប. នៅទីក្រុង New York អាមេរិក។ ភាគីទាំងពីរបានថ្កោលទោសការរត់ប្រណាំង សព្វាវុធអាវកាសរបស់អាមេរិក ព្រមទាំង សន្យាមិនជាប្រទេសដំបូងដាក់ ពង្រាយអាវុធលើអាវកាសឡើយ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានសន្យា អនុវត្ត កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យប្រងឧស្ម័ន្ធ ឧស្សាហកម្ម កិសកម្ម អប់រំ ក៏ដូចជា គាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ទៀតផង៕