VOV WorldVOV World
វិទ្យុសម្លេងវៀតណាម(VOV)ចេញផ្សាយកាណាល់សុខភាពនិងសុវត្ថិភាពម្ហូបអាហារ
22/02/2017 09:27
(VOV)_ ធ្វើអស់ពីចិត្តអស់ពីថ្លើមដើម្បីសុខភាពប្រជាជនវៀតណាម។នេះជាទិសស្លោក សកម្មភាពរបស់កាណាល់ផ្សាយស្ដីអំពីសុខភាព និងសុវត្ថិភាពម្ហូប​អាហារ របស់វិទ្យុសម្លេងវៀតណាម នឹងបានចេញផ្សាយជាផ្លូវការ នាថ្ងៃទី២៧​កុម្ភះខាងមុខនេះ។ ព័ត៌មាននេះត្រូវបាន លោក Vu Hai អគ្គនាយករង​វិទ្យុ​សម្លេង​វៀតណាម
វិទ្យុសម្លេងវៀតណាម(VOV)ចេញផ្សាយកាណាល់សុខភាពនិងសុវត្ថិភាពម្ហូបអាហារ
វិទ្យុសម្លេងវៀតណាម(VOV)ចេញផ្សាយកាណាល់សុខភាពនិងសុវត្ថិភាពម្ហូបអាហារ (VOV)_ ធ្វើអស់ពីចិត្តអស់ពីថ្លើមដើម្បីសុខភាពប្រជាជនវៀតណាម។នេះជាទិស ស្លោក សកម្មភាពរបស់កាណាល់ផ្សាយស្ដីអំពីសុខភាព និងសុវត្ថិភាពម្ហូប​អាហារ របស់ វិទ្យុសម្លេងវៀតណាម នឹងបានចេញផ្សាយជាផ្លូវការ នាថ្ងៃទី២៧​កុម្ភះខាងមុខនេះ។  ព័ត៌មាននេះត្រូវបាន លោក Vu Hai អគ្គនាយករង​វិទ្យុ​សម្លេង​វៀតណាម ប្រកាស  ក្នុងសន្និសីទកាសែត នាថ្ងៃទី២១កុម្ភះ នៅទីក្រុងហូជីមិញ។ លោក Vu Hai បានអះ អាងថា៖សុវត្ថិភាពម្ហូបអាហារ បានក្លាយទៅជាបញ្ហា​សំខាន់និងចាំបាច់ ក្នុងជីវភាព រស់នៅ ទាមទារការយកចិត្តទុកដាក់ របស់មនុស្សគ្រប់រូប។ លោកស្រី Tran Thi Tri នាយិកាកាណាល់ផ្សាយវប្បធម៌-ជីវភាពរស់នៅ-វិទ្យាសាស្ត្រនិងអប់រំ (VOV2) វិទ្យុ សម្លេងវៀតណាម ​ជាអង្គភាព​អនុវត្តខ្លឹមសារនៃកាណាល់ផ្សាយសម្លេងថ្មីនេះ បាន អោយដឹងថា៖           “ កាណាល់នេះនឹនរួមចំណែកសំខាន់ ជាឧបករណ៍មួយរបស់រដ្ឋាភិបាលក៏​ដូច ជារបស់គ្រប់ក្រសួង ស្ថាប័ន និងប្រជាជន ដើម្បីប្រឆាំងនឹងផលិតផល កែច្នៃ ​និង ការលក់ដូផលិតផលកខ្វក់ ម្ហូបអាហារ​កខ្វក់ ខ្វះអនាម័យ ធានាសុខភាព​សំរាប់ប្រជាជន៕”