VOV WorldVOV World
វៀតណាម-ចក្រភពអង់គ្លេសអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យ
17/04/2014 08:13
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភព​អង់គ្លេស នាថ្ងៃទី១៦មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក William Hague
វៀតណាម-ចក្រភពអង់គ្លេសអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យ
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក William Hague (vietnamplus.vn)         Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភព ​អង់គ្លេស នាថ្ងៃទី១៦មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក William Hague សំដៅ​ផ្លាស់ប្តូរវិធានការជាក់ស្ដែងដើម្បីបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម-អង់គ្លេសលើគ្រប់វិស័យ។         ភាគីទាំងពីរបានឯកភាពបន្តលាតត្រដាងអនុវត្តយ៉ាងខ្លាំងក្លាស៊ីជម្រៅ​បណ្ដា វិស័យសហប្រតិបត្តិការជាក់ស្ដែងក្នុងផែនការសកម្មភាពវៀតណាម-អង់គ្លេសជា រៀងរាល់ឆ្នាំ។         ភាគីទាំងពីរបានសន្យាបង្កើនយ៉ាងខ្លាំងក្លាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគដោយចាត់ទុកនោះជាសសរស្នូលក្នុងទំនាក់ទំនងដៃគូរ ​យុទ្ធសាស្ត្រ បន្តបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មជ្រៀតចូល ទីផ្សារ​និងបង្កើនវិនិយោគនិងបង្កើនការនាំចេញទៅទីផ្សារអង់គ្លេស។ អង់គ្លេស អះអាង​ថា នឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីជំរុញ EU សំរេចការចរចារលើ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីវៀតណាម-EU ក្នុងឆ្នាំ២០១៤ ក៏ដូចជាសន្យាបន្ត ​ជួយ​ឧបត្ថម្ភវៀតណាមបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយ EU សកម្មជួយ គាំទ្រ EU ទទួលស្គាល់វៀតណាមជាប្រទេសមានខឿនសេដ្ឋកិច្ចទីផ្សារយ៉ាង ឆាប់​រហ័ស។         ផ្លាស់ប្តូរអំពីបញ្ហាដំបន់និងអន្តរជាតិ ភាគីអង់គ្លេសបានសម្ដែងគោលជំហរ​របស់វៀតណាមក្នុងការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។         ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រអង់គ្លេស នាយប់​ថ្ងៃទី១៦មេសា ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានជួបសន្ទនានិង​សំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅអង់គ្លេសផងដែរ៕