VOV WorldVOV World
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ
05/12/2013 09:30
(VOVworld) – នារសៀលថ្ងៃទី ៤ ធ្នូ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្ដាលវៀតណាមនិងជាប្រធានក្រុមប្រឹក្សា អង្គការរដ្ឋមន្ត្រីអប់រំនៃបណ្ដាប្រទេសអាស៊ាន (SEAMEO) លោក Pham Vu Luan ដែលកំពុងមានដំណើរទស្សនកិច្ចនៅ កម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ ធ្នូ បានជួបសន្ទនាជាមួយ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាកម្ពុជា លោក ហង់ ជួន ណារ៉ុន។
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិង កីឡាកម្ពុជា លោក ហង់ ជួន ណារ៉ុន។ (Image: cambodiaveynes.kh) (VOVworld) – នារសៀលថ្ងៃទី ៤ ធ្នូ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្ដាល វៀតណាមនិងជាប្រធានក្រុមប្រឹក្សាអង្គការរដ្ឋមន្ត្រីអប់រំនៃបណ្ដាប្រទេស អាស៊ាន (SEAMEO) លោក Pham Vu Luan ដែលកំពុងមានដំណើរទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ ធ្នូ បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង អប់រំ យុវជននិងកីឡាកម្ពុជា លោក ហង់ ជួន ណារ៉ុន។ ប្រធានក្រុមប្រឹក្សា SEAMEO លោក Pham Vu Luan មានគោលបំណងជួយឧត្ថម្ភកម្ពុជាបង្កើត បណ្ដាមជ្ឈមណ្ឌល SEAMEO របស់ខ្លួន សំដៅបង្កលក្ខណៈងាយស្រួល សំរាប់សកម្មភាពសហប្រតិ បត្តិការលើវិស័យអប់រំរវាងបណ្ដាប្រទេសក្នុង តំបន់ រួមជាមួយគ្នាលើកកំពស់គុណ ភាពនៃការបណ្តុះបណ្ដាលប្រភពធន ធានមនុស្ស ដើម្បីត្រៀមរៀបចំឲ្យការបង្កើត សហគមន៍អាស៊ាននាឆ្នាំ ២០១៥។ ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង កម្ពុជា ថ្នាក់ដឹកនាំ ទាំង ២ រូបបាន​ឯកភាពអំពីខ្លឹមសារមួយចំនួនដែលទាក់ទិនដល់សកម្មភាព ជួយឧត្ថម្ភនិស្សិតនៃប្រទេសទាំង ២ ត្រួតពិនិត្យគុណភាពអប់រំជាដើមសំដៅ ឆ្ពោះឈានទៅការចុះហត្ថលេខាលើការព្រមពៀងសហប្រតិបត្តិការនាពេល ខាងមុខ៕

More