VOV WorldVOV World
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសាសនា
03/02/2015 09:06
(VOVworld) - នាថ្ងៃទី ២ កុម្ភៈ គណៈកម្មាធិការសាសនា រដ្ឋាភិបាលវៀតណាមនិងក្រសួងធម្មការនិងសាសនាព្រះ រាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការស្តីអំពីការងារសាសនាដំណាក់កាល ២០១៥-២០២០។
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសាសនា
វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសាសនា (Image: VNA) (VOVworld) - នាថ្ងៃទី ២ កុម្ភៈ គណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម និងក្រសួងធម្មការនិងសាសនាព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការងារសាសនាដំណាក់កាល ២០១៥- ២០២០។ ក្នុងជំនួបសន្ទនា ថ្នាក់ដឹកនាំភាគីទាំង ២ បានពិភាក្សាអំពីស្ថានភាព សាសនាបទ ពិសោធគ្រប់គ្រងរដ្ឋខាងសាសនានៃប្រទេសនិមួយៗ ព្រមទាំង វាយតំលៃលទ្ធផលនៃ ការអនុវត្តអនុសារណៈយោគយល់គ្នាស្តីអំពីការងារ សាសនាដែលប្រទេសទាំង ២ បាន ចុះហត្ថលេខានាឆ្នាំ ២០០៧។ ភាគីទាំង ២ បានអះអាងថា៖ លទ្ធផលនេះបានរួមចំណែកជាក់ស្តែងចូលក្នុងការងារ សាសនានៃប្រទេសនិមួយៗ បង្កើនទំនាក់ទំនងមិត្តភាពទំនាក់ទំនងប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងព្រះ រាជាណាចក្រកម្ពុជាឲ្យ បានខ្លាំងក្លាថែមទៀត៕