វៀតណាម-កូរ៉េខាងត្បូងបង្កើនទំនាក់ទំនងលើវិស័យជាច្រើន។
27/08/2013 11:46
VOV-ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានអះអាងថា ទំនាក់ទំនងមិត្តភាពវៀតណាម-កូរ៉េខាងត្បូងបានអភិវឌ្ឍន៍សកម្មប្រសិទ្ធភាពក្នុងអំឡុង២០ឆ្នាំកន្លងមក។

វៀតណាម-កូរ៉េខាងត្បូងបង្កើនទំនាក់ទំនងលើវិស័យជាច្រើន។ (vietnamplus.vn) VOV-ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅកូរ៉េខាងត្បូង (ចាប់ពីថ្ងៃទី២៥ ដល់២៨សីហា) នាថ្ងៃទី២៦សីហា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan បានមានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្ដើមគំនិតនិងអនាគត ក្រសួងពលកម្មនិងការងារធ្វើនិងក្រសួងសន្តិសុខនិង រដ្ឋបាលរដ្ឋរបស់កូរ៉េខាងត្បូង។ ថ្លែងមតិនៅបណ្ដាជំនួបឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានអះអាងថា ទំនាក់ទំនងមិត្តភាពវៀតណាម-កូរ៉េខាងត្បូងបានអភិវឌ្ឍន៍សកម្មប្រសិទ្ធភាពក្នុងអំឡុង២០ឆ្នាំកន្លងមក។ នៅជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យាផ្ដើមគំនិតនិងអនាគតកូរ៉េខាងត្បូងលោក Choi Mun-kee ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានស្នើរភាគីកូរ៉េខាងត្បូងជួយឧបត្ថម្ភលើបញ្ហាមួយចំនួនទាក់ទិនដល់បទពិសោធន៍អនុវត្តដំណើរការវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកូរ៉េខាងត្បូង។ចំពោះរដ្ឋមន្ត្រីក្រសួងពលកម្មនិងការងារធ្វើ Phang Ha-nam ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលវាយតំលៃខ្ពស់និងជានិច្ចកាលចាត់ទុកការងារពលកម្មជាវិស័យមួយក្នុងចំណោម វិស័យសហប្រតិបត្តិការសំខាន់និងនាំមកនូវប្រសិទ្ធភាពជាក់ស្ដែងសំរាប់ភាគី ទាំងពីរ។ នៅពិធីធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខនិងរដ្ឋបាលរដ្ឋរបស់ កូរ៉េខាងត្បូង Yoo Jeong-bok ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានវាយ តំលៃខ្ពស់កិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភរបស់ដៃគូកូរ៉េខាងត្បូងក្នុងបណ្ដា វិស័យចែករំលែកបទពិសោធន៍ជួយឧបត្ថម្ភកសាងគោលនយោបាយ បណ្ដុះ បណ្ដាលអភិវឌ្ឍន៍ប្រភពធនធានមនុស្សជាដើម។ មុននោះ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan និងគណៈប្រតិភូរដ្ឋាភិបាលវៀតណាមបានអញ្ចើញចូលរួមពិធីកាត់ខ្សែបូរបើកសម្ភោធន៍ការិយាល័យដំណាងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមប្រចាំនៅរដ្ឋធានី Seoul៕
Related





