វៀតណាម និង EU សម្របសម្រួលដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
28/11/2025 09:45
(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបគណៈប្រតិភូ ក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ាន (EU - ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) រួមជាមួយសហគ្រាសសំខាន់ៗជួរមុខជិត ៤០ នៃសហភាពអឺរ៉ុប (EU) ដែលបានមកទស្សនានិងធ្វើការនៅវៀតណាម។

នាយករដ្ឋមន្ត្រី ឡោក ហ្វាម មិញជីញ ទទួលជួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) រួមជាមួយសហគ្រាសសំខាន់ៗជួរមុខជិត ៤០ របស់ EU។ រូបថត៖ VOV នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហភាពអឺរ៉ុប និងសហគមន៍ធុរកិច្ចសហភាពអឺរ៉ុបសម្របសម្រួលដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដោយបើកបន្ថែមទៀតនូវទីផ្សារសម្រាប់គ្នាទៅវិញទៅមក។ ក្នុងពេលជាមួយគ្នានេះ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល កសិកម្មស្អាត ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍...។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសហគ្រាសជំរុញប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ៧ ដែលនៅសល់ឱ្យបង្ហើយការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នៅឆ្នាំនេះ ដើម្បីបង្កើតរបកគំហើញថ្មីមួយក្នុងវិស័យវិនិយោគរវាងភាគីទាំងពីរ។ ទាក់ទងនឹងបញ្ហា "កាតលឿង" IUU លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖
Related





