វៀតណាម-ន័រវេបើកចេញឱកាសសហប្រតិបត្តិការដ៏ស៊ីជម្រៅ
19/03/2014 11:18
(VOVworld) – នាថ្ងៃទី ១៩ មិនា ព្រះរាជទាយាទន័រវេ Haakon Magnus និងព្រះអង្គម្ចាស់ក្សត្រី Mette Marit បាន អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្តីអញ្ជើញរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan។

ព្រះរាជទាយាទន័រវេ Haakon Magnus និងព្រះអង្គម្ចាស់ក្សត្រី Mette Marit (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៩ មិនា ព្រះរាជទាយាទន័រវេ Haakon Magnus និង ព្រះអង្គម្ចាស់ក្សត្រី Mette Marit បានអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan។គោលដៅនៃដំណើរទស្សនកិច្ចគឺសំដៅបង្កើន កិច្ចសហប្រតិបត្តិការរវាងន័រវេនិងវៀតណាម ជាពិសេសលើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្មឲ្យបានខ្លាំងក្លាថែមទៀត។ ចែករំលែកជាមួយមជ្ឈដ្ឋានអ្នក សារព័ត៌ មានវៀតណាមនិងបរទេសបន្ទាប់ពីការជួបសន្ទនាជាមួយអនុប្រធាន រដ្ឋវៀតណាម លោកស្រី Nguyen Thi Doan ព្រះរាជទាយាទ Haakon Magnus បានសង្កត់ធ្ងន់ ថា៖ “មានអង្គភាពអាជីវកម្មជួរមុខរបស់ន័រវេចំនួន ១៣០ មានវត្តមានក្នុងដំណើរ ទស្សន កិច្ចនៅវៀតណាមលើកនេះ ជាពិសេសលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម ដម្លើង នាវា នាវាចរណ៍ ជាដើម។ ខ្ញុំគិតថា៖ ភាគីទាំង ២ នឹង មានឱកាសជាច្រើនបន្ទាប់ពីដំណើរទស្សនកិច្ចនេះតាមរយៈការជួបប្រា ស្រ័យផ្លាស់ប្តូរជាក់ស្តែងជាមួយបណ្ដា ដៃគូរបស់វៀតណាមក្នុងការជួយ ឧត្ថម្ភប្រទេសទាំង ២ បង្កើនទំនាក់ទំនងនាពេល ខាងមុខ៕”
Related





