វៀតណាម-ន័រវេសបង្កើនកិច្ចសហប្រតិបតិ្តការ
17/05/2016 09:02
(VOVworld) - ថ្លែងមតិនៅសិក្ខាសាលា “ឱកាសបង្កើន កិច្ចសហប្រតិបតិ្តការវៀតណាម-ន័រវេស” ដែលទើប នឹងបានប្រព្រឹត្តទៅនៅរដ្ឋធានី Oslo ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅន័រវេសលោកស្រី Le Thi Tuyet Mai បានស្នើរឲ្យន័រវេសបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគី ហើយអំពាវនាវឲ្យអង្គភាពអាជីវកម្មន័រវេសបើកទូលាយអាជីវកម្ម បង្កើនការវិនិយោគនៅវៀតណាម។

ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai(ខាងស្ដាំ) និងរដ្ឋលេខាធិការលោក Tone Skogen នៅសិក្ខាសលា (VOVworld) - ថ្លែងមតិនៅសិក្ខាសាលា “ឱកាសបង្កើនកិច្ចសហប្រតិបតិ្តការវៀត ណាម-ន័រវេស” ដែលទើបនឹងបានប្រព្រឹត្តទៅនៅរដ្ឋធានី Oslo ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅន័រវេសលោកស្រី Le Thi Tuyet Mai បានស្នើរឲ្យន័រវេសបង្កើនកិច្ច សហប្រតិបតិ្តការទ្វេភាគី ហើយអំពាវនាវឲ្យអង្គភាពអាជីវកម្មន័រវេសបើកទូលាយ អាជីវកម្ម បង្កើនការវិនិយោគនៅវៀតណាម។លោកស្រី Le Thi Tuyet Mai បានឲ្យ ដឹងថា វៀតណាមកំពុងខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគ ធ្វើអាជីវកម្មសំ ដៅបង្កើនការទាក់ទាញប្រភពទុន FDI ជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម រួម ចំណែកអនុវត្តន៍គោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាព។ក្នុងពេលនោះរដ្ឋលេខាធិការ ក្រសួងការបរទេសន័រវេសលោកស្រី Tone Skogen បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល ន័រវេសជានិច្ចកាលយកចិត្តទុកដាក់ដល់ការបង្កើនកិច្ចសហ ប្រតិបតិ្តការជាមួយ វៀតណាម។ភាគីទាំងពីរមានសក្ដានុភាពជាច្រើនដើម្បីបង្កើន កិច្ចសហប្រតិបតិ្ត ការទ្វេភាគីក៏ដូចជាពហុភាគីលើវិស័យជាច្រើន ជាពិសេសគឺ វិស័យសេដ្ឋកិច្ច៕
Related





