VOV WorldVOV World
វៀតណាម-បារាំងឆ្ពោះទៅទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិប្រកបដោយប្រសិទ្ធិភាព
11/11/2016 10:55
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់លោក Philippe Errera អគ្គនាយកនៃនាយក ដ្ឋាន​ទំនាក់ទំនងអន្តរជាតិនិងយុត្តិសាស្ត្រ ក្រសួងការពារជាតិបារាំង
វៀតណាម-បារាំងឆ្ពោះទៅទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិប្រកបដោយប្រសិទ្ធិភាព
តំណាងគណៈប្រតិភូទាំងពីរចូលរួមនៅក្នុងកិច្ចសន្ទនាការពារជាតិវៀតណាម-បារាំងលើកទី១ (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់លោក Philippe Errera អគ្គនាយកនៃនាយក  ដ្ឋាន​ទំនាក់ទំនងអន្តរជាតិនិងយុត្តិសាស្ត្រ ក្រសួងការពារជាតិបារាំង ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំ​ គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមអញ្ជើញទៅចូលរួមកិច្ចសន្ទនា ការពារជាតិវៀតណាម-បារាំងលើកទី១និងបំពេញទស្សនកិច្ចការងារនៅបារាំងចាប់ពី ថ្ងៃទី៧ដល់ថ្ងៃទី១១វិច្ឆិកាឆ្នាំ២០១៦។         នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីសភាពការណ៍អន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងចាត់ទុកថា ស្ថានភាពលើពិភព  លោកកំពុងមានបម្រែបម្រួលយ៉ាងខ្លាំង ដែលទាមទារឲ្យប្រទេសទាំងអស់ត្រូវរួមដៃខំ  ប្រឹងប្រែងដោះស្រាយ។ នាពេលខាងមុខ​ភាគីទាំងពីរបានឯកភាពថា នឹងចុះហត្ថលេ ​ ខាជាផ្លូវការនូវឯកសារសំខាន់ៗចំនួន២ នោះគឺទស្សនៈរួមស្តីពីកិច្ចសហប្រតិបត្តិការ  វៀតណាម-បារាំងលើវិស័យការពារជាតិនិងកិច្ចព្រមព្រៀងអំពីការផ្លាស់ប្តូរនិងរូមគ្នា ការ ពារព័ត៌មានសម្ងាត់សំដៅនាំទំនាក់ទំនងសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។         បញ្ចប់កិច្ចសន្ទា ប្រធានគណៈប្រតិភូទាំងពីររូប បានធ្វើជាកស្សិណសាក្សីពិធី ចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងបច្ចេកវិទ្យាស្តីពីកិច្ចសហប្រតិបត្តិការកងទ័ពយោ ធានិងកិច្ចសហ ប្រតិបត្តិការរក្សាសន្តិភាពអ.ស.បរវាងក្រសួងការពារជាតិនៃប្រទេស ទាំងពីរ៕