វៀតណាម-អាមេរិកពង្រីកទំនាក់ទំនងថែមទៀត
17/05/2016 10:08
(VOVworld) - មុននឹងដំណើរទស្សនកិច្ចនៅវៀតណាម របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ឧសភា ខាងមុខ កាសែត “New York Times” ក្នុងច្បាប់ចេញនាថ្ងៃទី១៦ ឧសភា បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “នៅវៀតណាម លោក Obama នឹងយកចិត្តទុកដាក់ដល់អនាគតជំនួសឲ្យអតីតកាល”។

ប្រធានាធិបតីអាមេរិកលោក Barack Obama (VOVworld) - មុននឹងដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីសហរដ្ឋ អាមេរិកលោក Barack Obama ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ឧសភា ខាងមុខកាសែត “New York Times” ក្នុងច្បាប់ចេញនាថ្ងៃទី១៦ ឧសភា បានចុះផ្សាយ អត្ថបទក្រោម ចំណងជើងថា “នៅវៀតណាម លោក Obama នឹងយកចិត្តទុកដាក់ ដល់អនាគត ជំនួសឲ្យអតីតកាល”។អត្ថបទនេះចាត់ទុកថា ចំពោះ ប្រធានាធិបតីលោក Obama ដំណើរទស្សនកិច្ចនៅវៀតណាមនាំមកនូវឱកាស មួយដើម្បីពង្រឹងមិនត្រឹមតែនូវ គោលនយោបាយតុល្យភាពដែលលោកបានសន្យាជាមួយទ្វីបអាស៊ីប៉ុណ្ណោះទេ ថែម ទាំងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងសន្តិ សុខនិងសេដ្ឋកិច្ចជាមួយកត្តាកាន់ តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងតំបន់នោះគឺវៀតណាមទៀតផង។តាមអត្ថបទ នេះថា លោក Obama នឹងលើកត្រដែត កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ក្នុងការដោះស្រាយផលវិបាកដោយ ជាតិគីមីពណ៌លឿងទុំ/dioxin។ក្នុងអំឡុងកន្លះ សតវត្សកន្លងមក វៀតណាមត្រូវ រងផលវិបាកដ៏ធ្ងន់ធ្ងរដោយជាតិគីមី dioxin ដែល អាមេរិកប្រើប្រាស់ក្នុងសង្គ្រាម នៅវៀតណាម។នាពេលថ្មីៗនេះ រដ្ឋាភិបាល អាមេរិកបានជួយឧបត្ថម្ភវៀតណាម ក្នុងការសំអាតបរិស្ថាននិងរ៉ាវរកបំផ្លាញចោល គ្រាប់បែកមីន៕
Related





