វៀតណាម-អេស្ប៉ាញជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម
27/03/2014 11:47
(VOVworld) – នាយប់ថ្ងៃទី ២៧ មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអេស្ប៉ាញ លោក Jose Manuel Garcia Margallo ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។

រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអេស្ប៉ាញ លោក Jose Manuel Garcia Margallo (Image: Vietnam+) (VOVworld) – នាយប់ថ្ងៃទី ២៧ មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអេស្ប៉ាញ លោក Jose Manuel Garcia Margallo ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ ក្នុងពិធីទទួលជួបសន្ទនា ប្រធានរដ្ឋវៀតណាមបានចាត់ទុក ថា៖ ទំនាក់ទំនង សេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានមានការបោះជំហានយ៉ាងខ្លាំងនិង នៅមានសក្តានុភាពជាច្រើន។ ដោយហេតុនេះ ការដែលអេហ្ប៉ាញអនុម័តលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណានិង សហភាពអឺរ៉ុប (EU) យ៉ាងឆាប់ៗនឹងជាមូលដ្ឋានគត្តិយុតសំខាន់ដែលនឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី។ ប្រធានរដ្ឋវៀតណាមក៏បានអះអាងថា ៖ វៀតណាមនឹងជា ស្ពានតភ្ពាប់អេស្ប៉ាញឆ្លៀតចូលក្នុងទីផ្សារដ៏ធំធេងរបស់ អាស៊ាន។ ប្រធានរដ្ឋ វៀតណាមបានស្នើឲ្យភាគីទាំង ២ អនុវត្តសកម្មសកម្មភាពជាច្រើនតាមរយៈគណៈ កម្មាធិការអន្តររដ្ឋាភិបាលនិងបណ្ដាយន្តការនាសព្វថ្ងៃ។ រីឯខ្លួវិញ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអេស្ប៉ាញ លោក Jose Manuel Garcia Margallo បានចាត់ទុកថា៖ ភាគីទាំង ២ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ នយោបាយឲ្យបានខ្លាំងក្លាថែមទៀត។ ព្រមទាំង លោក Margallo បានស្នើឲ្យ ប្រទេសទាំង ២ បង្កលក្ខណៈងាយស្រួលសំរាប់ អង្គភាពអាជីវកម្មវិនិយោគចូលក្នុងទីផ្សារគ្នាទៅវិញទៅមក។ រដ្ឋមន្ត្រី Margallo បាន អះអាងនឹងជំរុញ EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA យ៉ាងឆាប់រហ័ស៕
Related




