VOV WorldVOV World
វៀតណាម-អ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់
23/02/2017 09:15
(VOV)_នារសៀលថ្ងៃទី២២ កុម្ភះនៅទីក្រុងហាណូយ ឧត្តមសេនីទោ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានជួបសន្ទនាជាមួយអតីតរដ្ឋមន្ត្រី​ក្រសួងនគរបាលអ៊ីស្រាអែល Yitzhak Aharonovitch និងជាប្រធានសម្ព័ន្ធ​ក្រុមហ៊ុន IMI Systems (អ៊ីស្រាអែល) ដែលកំពុងបំពេញទស្សនកិច្ចនៅ​វៀតណាម។
វៀតណាម-អ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់
វៀតណាម-អ៊ីស្រាអែលបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់ VOV)_នារសៀលថ្ងៃទី២២ កុម្ភះនៅទីក្រុងហាណូយ ឧត្តមសេនីទោ To Lam រដ្ឋ មន្ត្រីក្រសួងនគរបាលវៀតណាម បានជួបសន្ទនាជាមួយអតីតរដ្ឋមន្ត្រី​ក្រសួងនគរ បាលអ៊ីស្រាអែល Yitzhak Aharonovitch និងជាប្រធានសម្ព័ន្ធ​ក្រុមហ៊ុន IMI Systems (អ៊ីស្រាអែល) ដែលកំពុងបំពេញទស្សនកិច្ចនៅ​វៀតណាម។ ​ថ្លែងមតិនៅទីនេះ រដ្ឋ មន្ត្រី To Lam បានបង្ហាញក្តីសប្បាយរីករាយ​ ចំពោះការអភិវឌ្ឍន៍ក្នុងទំនាក់ទំនង រវាងវៀតណាមនិងអ៊ីស្រាអ៊ែល ដែលក្នុងរយៈពេលកន្លងទៅលើវិស័យ៖សេដ្ឋកិច្ច  ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ បណ្ដុះ​បណ្ដាល និងកសិកម្ម។ ទន្ទឹមនឹង នោះ រដ្ឋមន្ត្រី លោក To Lam ក៏បានស្នើអោយ​ភាគី​ទាំងពីរ​ បង្កើនកិច្ចសហប្រតិបត្តិ ការតាមទិសផ្ទេរប្តូរបច្ចេកវិទ្យាខ្ពស់ បន្ត​ពង្រឹង​និងពង្រីកទំនាក់ទំនងទ្វេភាគី ជា ពិសេសគឺការងារបណ្ដុះបណ្ដាលប្រ​ភពធនធានមនុស្សគុណភាពខ្ពស់។           រីឯ ​អតីតរដ្ឋមន្ត្រីក្រសួងនគរបាលអ៊ីស្រាអែល Yitzhak Aharonovitch ​បាន អះអាងថា៖​រដ្ឋាភិបាលអ៊ីស្រាអែល និង​សម្ព័ន្ធក្រុមហ៊ុន IMI Systems មានគោល បំណងសហប្រតិបត្តិកា​រ​ជា​មួយវៀតណាម ​ក្នុងវិស័យដែលខ្លួនមានឧត្តមភាព  រួមចំណែកជំរុញទំនាក់ទំនងរវាង​ប្រទេសទាំងពីរអោយកាន់តែស៊ីជំរៅ និងទូលំ ទូលាយថែមទៀត៕