VOV WorldVOV World
វៀតណាម-អង់ហ្គោឡាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម
30/11/2012 09:31
គណះប្រតិភូកម្មាភិកាលបច្ចេកទេសក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានមានដំណើរ ទស្សនកិច្ចបំពេញការងារនៅអង់ហ្គោឡា។
VOV-គណះប្រតិភូកម្មាភិកាលបច្ចេកទេសក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទវៀតណាមបានមានដំណើរទស្សនកិច្ចបំពេញការងារនៅអង់ ហ្គោឡា។ក្នុងឱកាសនេះគណះប្រតិភូត្រូវបានរដ្ឋលេខាធិការអំពីកសិកម្ម អង់ហ្គោឡាលោក​ Josse Amaru Tati ទទួលជួបសន្ទនា។ភាគីទាំង២បាន ផ្លាស់ប្តូរអំពីវិធានការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម​ក៍ ដូចជាទិសដៅ អភិវឌ្ឍន៍កសិកម្ម​ជាពិសេសការដាំស្រូវទឹក ដើមកៅស៊ូនិង ដើមកាហ្វេនៅអង់ហ្គោឡា។ភាគីទាំង២បានចុះហត្ថលេខាលើសេចក្តី កំណត់ហេតុធ្វើការព្រមទាំងឯកភាពរួមគ្នាស្វែងរកវិធានការជាក់ស្តែង ដើម្បីពង្រីកការដាំស្រូវទឹកនៅអង់ហ្គោឡា៕