VOV WorldVOV World
វៀតណាម-រុស្ស៊ីបង្កើនទំនាក់ទំនងមិត្តភាពនិងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ
17/05/2016 06:26
(VOVworld)- បង្កើនទំនាក់ទំនងមិត្តភាពនិងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាង វៀតណាមជាមួយរុស្ស៊ី។​ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងសមភាគីរុស្ស៊ី លោក Dmitry Medvedev
វៀតណាម-រុស្ស៊ីបង្កើនទំនាក់ទំនងមិត្តភាពនិងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ
(VOVworld)- បង្កើនទំនាក់ទំនងមិត្តភាពនិងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាង វៀតណាមជាមួយរុស្ស៊ី។​ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងសមភាគីរុស្ស៊ី លោក Dmitry Medvedev បានអះអាងដូចពោលខាងលើ នៅក្នុងកិច្ចចរចារដែលបានប្រារព្ធនាថ្ងៃទី១៦ឧសភានៅទីក្រុងម៉ូស្គូ ក្នុងឱកាស ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ឧសភា របស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីរ រូបបានសង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិ ស័យរវាងវៀតណាមជាមួយរុស្ស៊ី និងឯកភាពលើវិធានការជាច្រើនសំដៅជម្រុញ កិច្ចសហប្រតិបត្តិការទ្វេភាគី។ ថ្នាក់ដឹកនាំទាំងពីររូបបានព្រមព្រៀងគ្នា បង្កើន សកម្មភាពពន្លឿនពាណិជ្ជកម្ម ជាពិសេសទទួលយកប្រៀបខ្លាំងនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ក៏ដូចជារាល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចូលរួមផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើជាកស្សិណសាក្ស៊ីពិធី ចុះហត្ថ លេខលើកិច្ចព្រមព្រៀងសហប្រតិបត្តិការវាងក្រសួងនិងសម្ព័ន្ធ សេដ្ឋកិច្ចមួយចំនួន     ​  ភាគីទាំងពីរបានអះអាងថា បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការប្រកបដោយ ប្រសិទ្ធិភាពលើវិស័យការពារជាតិនិងសន្តិសុខ ព្រមទាំងឯកភាពបើកទូលាយកិច្ច  ​សហប្រតិបត្តិការលើបណ្តាវិស័យដែលមានសក្តានុភាព។         ផ្លាស់ប្តូរមតិអំពីបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ភាគីទាំងពីរ បានឯកភាពចាត់ទុកថា រាល់ជំលោះនៅសមុទ្រខាងកើតត្រូវបានដោះស្រាយ ដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និងអនុវត្តដោយពេញលេញ ប្រកបដោយប្រសិទ្ធិភាពចំពោះសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនា នានៅសមុទ្រខាងកើត(DOC) និងឈានដល់ការកសាងក្រមប្រតិបត្តិតំបន់នៅ សមុទ្រខាងកើត(COC)យ៉ាងឆាប់ៗ។         បន្ទាប់ពីជំនួបចរចារនេះ ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើជាកស្សិណសាក្ស៊ីពិធី ចុះហត្ថលេខលើកិច្ចព្រមព្រៀងសហប្រតិបត្តិការវាងក្រសួងនិងសម្ព័ន្ធសេដ្ឋកិច្ច មួយចំនួននៃប្រទេសទាំងពីរលើវិស័យប្រេងឧស្ម័ន វិនិយោគនិងបណ្តុះបណ្តាល ជាដើម។ ថ្នាក់ដឹកនាំទាំងពីររូបនៅក្នុងសន្និសីទកាសែតបន្ទាប់ពីការចរចារ         ថ្លែងមតិក្នុងសន្និសីទកាសែតនៅខាងក្រៅជំនួបចរចារ នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖         “គម្រោងការជាច្រើនស្តីពីមនុស្សសាស្ត្រ សង្គមសាស្ត្រ​និងវិស័យផ្សេងៗ មួយចំនួន ត្រូវបានលើកមកពីភាគ្សានៅក្នុងឱកាសនេះដែរ។ ជាពិសេស វៀត ណាមចង់ជម្រុញខ្លាំងការងារជាក់ស្តែងសំដៅឈានដល់អនុវត្តកិច្ចព្រមព្រៀង FTA រវាងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបជាមួយវៀតណាម។ ម្យ៉ាងវិញទៀត យើងខ្ញុំ នឹងជម្រុញឲ្យក្រសួងស្ថាប័នពិសេសរបស់រដ្ឋាភិបាលដោះស្រាយរាល់ការលំបាក ក្នុងដំណើរការសហប្រតិបត្តិការនោះ ដើម្បីឈានដល់ការអនុវត្តគោលនយោ បាយដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរដាក់ចេញ ឲ្យសក្តិសមទៅនឹហការដែល ប្រទេសទាំងពីរវៀតណាមនិងរុស្ស៊ីជាដៃគូរយុទ្ធសាស្ត្រ”។         រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលរុស្ស៊ី លោក Dmitry Medvedev បាន មានប្រសាសន៍ថា៖         “រុស្ស៊ីបានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើការដែលប្រទេសយើងទាំងពីរ​បានបណ្តាក់ទុនទៅលើខឿនសេដ្ឋកិច្ចរវាងគ្នាទៅវិញទៅមក។ នាបច្ចុប្បន្ន ក្រុម ហ៊ុននានារបស់រុស្ស៊ី បានវិនិយោគនៅវៀតណាមដោយមានគ្រោងការជាង១០០ នោះគឺមិនទាន់និយាយដល់វិស័យប្រេងឧស្ម័ននៅឡើយ។ ដោយសារ កិច្ចសហប្រ តិបត្តិការ លើវិស័យប្រេងឧស្ម័ននិងថាមពលជាវិស័យសហប្រតិបត្តិការយុទ្ធ សាស្ត្រផងដែរ”។         នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹង បន្តបង្ករ លក្ខណៈងាយស្រួលសម្រាប់គម្រោងការដែលកំពុងបានសហការ។​លើក ពីនេះទៅទៀត នឹង ផ្តោតការយកចិត្តទុកដាក់លើវិស័យបច្ចេកវិទ្យាខ្ពស់និងកសិ កម្ម។ នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រ ធានសភាជាន់ទាបរុស្ស៊ី លោក Sergey Naryshkin        ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចរុស្ស៊ី នាថ្ងៃទី១៧ឧសភា នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រ ធានសភាជាន់ទាបរុស្ស៊ី លោក Sergey Naryshkin ។​នៅពេលរសៀលថ្ងៃដដែល លោក Nguyen Xuan Phuc បានមានជំនួបជាមួយ ប្រធានព្រឹទ្ធសភារុស៊ី លោកស្រី Valentina Matvienko ផងដែរ៕