VOV WorldVOV World
វៀតណាម-រុស្ស៊ីសហប្រតិបត្តិការយុទ្ធសាស្ត្រអំពីអប់រំនិងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា
17/09/2013 08:26
Vovworld-វៀតណាមមានបំណង​ចង់​បង្កើនបរិមាណនិស្សិតវៀតណាមរៀនសូត្រនៅសហព័ន្ធរុស្ស៊ី
វៀតណាម-រុស្ស៊ីសហប្រតិបត្តិការយុទ្ធសាស្ត្រអំពីអប់រំនិងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan (dangcongsan.vn)         Vovworld-បន្តដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី នាថ្ងៃទី១៦កញ្ញា ឧបនាយក​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan បានអញ្ជើញចូលរួម​សិក្ខាសាលាជាមួយប្រធានបទ “សហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអប់រំ និង​វិទ្យាសាស្ត្រ-បច្ចេកវិទ្យា៖ មូលគ្រឹះឲ្យការអភិវឌ្ឍន៍ចីរភាពនូវទំនាក់ទំនង ដៃគូ​យុទ្ធសាស្ត្រវៀតណាម-សហព័ន្ធរុស្ស៊ី”។ ថ្លែងមតិនៅសិក្ខាសាលា ឧបនាយក​រដ្ឋមន្ត្រីបានសម្ដែងក្តីសង្ឃឹមសហប្រតិបត្តិការអប់រំ-បច្ចេកវិទ្យាបន្ត ជា​មូលគ្រឹះមួយ​ក្នុងចំណោមមូលគ្រឹះសំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការ លើគ្រប់វិស័យវៀតណាម-សហព័ន្ធរុស្ស៊ីដំណាក់កាល២០១៤-២០២០។ វៀត ណាមមានបំណង​ចង់​បង្កើនបរិមាណនិស្សិតវៀតណាមរៀនសូត្រនៅសហព័ន្ធ រុស្ស៊ី ពីឥឡូវដល់ឆ្នាំ​២០២០ឡើង៤ពាន់នាក់។ ឧបនាយករដ្ឋមន្ត្រីចង់ឲ្យ សិក្ខាសាលាធ្វើឲ្យច្បាស់លាស់ជាង​របៀបអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការ អប់រំវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដាក់ចេញ​គោលដៅគោលមាគ៌ាជាក់ស្ដែងធ្វើជា មូលគ្រឹះអភិវឌ្ឍន៍ទំនាក់ទំនងយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដំណាក់កាល២០១៤-២០២០។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បាន អះអាងថា៖         “ថ្ងៃនេះបានមានដំណាងរបស់បណ្ដាស្ថាប័នរបស់សភាបណ្ឌិតវិទ្យាសាស្ត្រ​ រុស្ស៊ី វិទ្យាស្ថានចុងបូព៌ារួមជាមួយបណ្ដាសាលារបស់វៀតណាម។ ភាកីទាំងពីរ​ បាន​ផ្លាស់ប្តូរជាមួយគ្នា ប្រសិនបើដល់ខែវិច្ឆិការខាងមុខមានប្រធានបទចំនួន ៣​សហការ​ស្រាវជ្រាវគឺជាការចាប់ផ្ដើមដ៏ថ្លៃថ្លា។ ខ្ញុំមានបំណងនាពេលខាង​មុខ ភាគី​ទាំងពីរ​នឹង​ផ្លាស់ប្តូរដើម្បីជំរុញកិច្ចសហប្រតិបត្តិការសំរាប់៥ឆ្នាំ ១០ឆ្នាំនិង ៣០​ឆ្នាំ​ខាងមុខ​ក្នុងទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសយើង ទាំងពីរ។”         ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានធ្វើកស្សិណ​សាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈអំពីជំនួបរវាងបណ្ដាសហប្រធានគណៈ កម្មាធិការរុស្ស៊ី-វៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្របច្ចេកវិទ្យា៕