VOV WorldVOV World
វៀតណាម-ស៊ូដង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
20/04/2014 08:34
(VOVworld)-នៅទីក្រុង Khactum របស់ស៊ូដង់នាថ្ងៃទី១៨ មេសា គណៈកម្មាធិការ ចំរុះអន្តររដ្ឋាភិបាលវៀតណាម -ស៊ូដង់បានរៀបចំកិច្ចប្រជុំលើកទី១ អំពីរាល់វិធានការ
វៀតណាម-ស៊ូដង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
                          រូបថត​VNA (VOVworld)-នៅទីក្រុង Khactum របស់ស៊ូដង់នាថ្ងៃទី១៨មេសា គណៈកម្មាធិការ ចំរុះ អន្តររដ្ឋាភិបាលវៀតណាម-ស៊ូដង់បានរៀបចំកិច្ចប្រជុំលើកទី១ អំពីរាល់វិធានការបង្កើន ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរលើគ្រប់វិស័យ។ ថ្លែង មតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ស៊ូដង់លោក Dao Thanh Chung បាន ឲ្យដឹងថា៖         “ក្រោយរយៈពេល៣ថ្ងៃធ្វើការដោយឈរលើស្មារតីមិត្តភាព សហប្រតិបត្តិ ការនិងយោគយល់គ្នាទៅវិញ្ញទៅមក ភាគីទាំងពីរបានពិភាក្សាអំពីបណ្តាទិសដៅ​ក៏ដូចជាដំណោះស្រាយជម្រុញទំនាក់ទំនង មិត្តភាព សហប្រតិបត្តិការរវាងវៀត ណាមនិងស៊ូដង់លើគ្រប់វិស័យ។ អាចនិយាយបានថា កិច្ចប្រជុំនេះទទួលបាន ជោគជ័យ និងជាគ្រឹះស្ថានរឹងមាំដើម្បីនាំប្រទេសទាំងពីរឈានដល់ដំណាក់ កាល​ថ្មី ជាពិសេសគឺក្នុងកាលៈទេសៈដែលប្រទេសទាំងពីរកំពុងត្រៀមរៀបចំ រំលឹកខួប លើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតនាពេលខាងមុខ”។         នៅខាងក្រៅកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានមានជំនួបធ្វើការ ជាមួយរដ្ឋមន្រ្តីមួយចំនួនរបស់ស៊ូដង់។ ក៏ក្នុងឱកាសនេះដែរ​ភាគីស៊ូដង់បាន ទទួល ស្គាល់ថាវៀតណាមជាប្រទេសមានខឿនសេដ្ឋកិច្ចទីផ្សារជាផ្លូវការ៕