វៀតណាម-សឹង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការដោយ ប្រសិទ្ធភាពលើវិស័យជាច្រើន
07/11/2013 10:35
Vovworld-បន្តដំណើរទស្សនកិច្ចនៅសឹង្ហបុរី នាព្រឹកថ្ងៃទី៧វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានមកជួបសម្ដែងការគួរសមនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsieng Loong។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានមកជួបសម្ដែងការគួរសមនាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee Hsieng Loong។ (VOV) Vovworld-បន្តដំណើរទស្សនកិច្ចនៅសឹង្ហបុរី នាព្រឹកថ្ងៃទី៧វិច្ឆិកា ឧបនាយក រដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានមកជួបសម្ដែងការគួរសមនាយករដ្ឋ មន្ត្រីសឹង្ហបុរីលោក Lee Hsieng Loong។ ថ្លែងមតិមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី សឹង្ហបុរីលោក Lee Hsieng Loong បានអះអាងថាសឹង្ហបុរីជានិច្ចកាលលៃទុកអាទិ ភាពខ្ពស់សំរាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាមួយតួនាទីជាដៃគូ យុទ្ធសាស្ត្រ។ ផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការដំបន់និងអន្តរជាតិ នាយករដ្ឋ មន្ត្រីលោក Lee Hsieng Loong បានអះអាងថាសឹង្ហបុរីបន្តសហប្រតិបត្តិការនិងគាំទ្រ វៀតណាមក្នុងដំណើរការចរចារ TPP ដើម្បីធានា TPP ជាកិច្ចព្រមព្រៀងតុល្យភាព យកចិត្តទុកដាក់សមស្របដល់ផលប្រយោជន៍របស់សមាជិកនានា ពិសេសគឺ បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ មុននោះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទី២ក្រសួងមហាផ្ទៃនិងជារដ្ឋមន្ត្រីទី២ក្រសួង ឧស្សាហ-ពាណិជ្ជកម្មសឹង្ហបុរី។ភាគីទាំងពីរបានផ្លាស់ប្តូរវិធានការជាក់ស្ដែងជា ច្រើនសំដៅបង្កើនពាណិជ្ជកម្មវិនិយោគ ក្នុងកាលៈទេសៈដែលប្រទេសទាំងពីរ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្ររបស់គ្នានិងជាសមាជិករបស់អាស៊ាន៕
Related




