វៀតណាម-ដាណឺម៉ាកបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យសុវត្ថិភាពស្បៀងអាហារ
10/11/2015 09:06
(VOVworld) - លោក Cao Duc Phat បានស្នើរឲ្យភាគី ដាណឺម៉ាកជួយឧបត្ថម្ភវៀតណាមជំនះពុះពារលើការ លំបាក អំពីសុវត្ថិភាពអនាម័យស្បៀងអាហារក្នុងកសិ កម្មនិងបង្កើនការផ្លាស់ប្ដូរវិនិយោគក្នុងវិស័យពាណិជ្ជ កម្មកសិផលរវាងប្រទេសទាំងពីរ។
ទិដ្ឋភាពនៃជំនួបចរចាររវាងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមជាមួយក្រសួងបរិស្ថាន និងស្បៀងអាហារដាណឺម៉ាក (រូបថត៖TTXVN) (VOVworld) – “បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យសុវត្ថិភាពស្បៀងអាហារនិង កសិកម្ម” ជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារស្នូលនៃសិក្ខាសាលាដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី៩ វិច្ឆិកា នៅរដ្ឋធានីហាណូយរវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat ជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាននិង ស្បៀងអាហារ ដាណឺម៉ាកលោកស្រី Eva Kjier Hansen។នៅទីនេះ លោក Cao Duc Phat បាន ស្នើរឲ្យភាគីដាណឺម៉ាកជួយឧបត្ថម្ភវៀតណាមជំនះពុះពារលើការលំបាក អំពីសុវត្ថិភាពអនាម័យស្បៀងអាហារក្នុងកសិកម្មនិងបង្កើនការផ្លាស់ប្ដូរវិនិយោគ ក្នុងវិស័យពាណិជ្ជកម្មកសិផលរវាងប្រទេសទាំងពីរ។លោកបានថ្លែងថា៖ “រួមជាមួយការជួយឧបត្ថម្ភរបស់ដាណឺម៉ាកនិងប្រទេសនានាក្នុងសហភាពអឺរ៉ុប ផ្នែកកសិកម្មវៀតណាមនឹងជំរុញកំណើននៃវិស័យចិញ្ចឹមសត្វដោយមានសមត្ថ ភាពប្រកួតប្រជែងកាន់តែខ្ពស់។យើងខ្ញុំក៏កំពុងចរចារលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងវៀតណាមជាមួយសហភាពអឺរ៉ុប ហើយមានគោលបំណងថា ដាណឺ ម៉ាកនឹងគាំទ្រដើម្បីសំរេចការចរចារនេះយ៉ាងឆាប់រហ័ស”។ រីឯខ្លួនវិញ រដ្ឋមន្រ្តីបរិស្ថាននិងស្បៀងអាហារដាណឺម៉ាកលោកស្រី Eva Kjier Hansen បានសន្យាថា ដាណឺម៉ាកនឹងជួយឧបត្ថម្ភវៀតណាមយ៉ាងខ្លាំងក្លាលើ វិស័យចិញ្ចឹមសត្វ៕
Related





