VOV WorldVOV World
វៀតណាមពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន
06/11/2015 09:32
(VOVworld) - ប្រការនេះត្រូវបានប្រធានរដ្ឋវៀតណាម លោក Truong Tan Sang អះអាងនៅជំនួបចរចារជាមួយ អគ្គលេខាបក្សនិងជា ប្រធានរដ្ឋចិនលោក Xi Jinping ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ វិច្ចិកា នៅរដ្ឋធានី ហាណូយរបស់វៀតណាម។
វៀតណាមពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន
(VOVworld) - វៀតណាមពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធ សាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន។ប្រការនេះត្រូវបានប្រធានរដ្ឋវៀតណាម លោក Truong Tan Sang អះអាងនៅជំនួបចរចារជាមួយអគ្គលេខាបក្សនិងជា ប្រធាន រដ្ឋចិនលោក Xi Jinping ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ វិច្ចិកា នៅរដ្ឋធានីហា ណូយរបស់វៀតណាម។ប្រធានរដ្ឋលោក Truong Tan Sang បានស្នើរឲ្យភាគីទាំងពីរ បង្កើនការកសាងទំនុកទុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបតិ្តការ សកម្មស្វែង រកដំណោះស្រាយចំពោះបញ្ហានៅសេសសល់នានា។លោក Truong Tan Sang បាន ឲ្យដឹងថា ការខ្វែងគំនិតរវាងប្រទេសទាំងពីរអំពីបញ្ហាសមុទ្រខាងកើតជាការពិត ជាក់ស្ដែង ប៉ុន្តែប្រការសំខាន់បំផុតនោះគឺភាគីទាំងពីរត្រូវគោរព ផលប្រយោជន៍ ត្រឹមត្រូវរបស់គ្នាទៅវិញទៅមក គ្រប់គ្រងល្អនូវស្ថានភាព ព្រមទាំងអនុវត្តន៍យ៉ាង ម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនិងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំង ពីរ រដ្ឋទាំងពីរ។លោក Truong Tan Sang បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរតាមរយៈ ការចរចារគប្បីដោះស្រាយជំលោះឲ្យបានសមហេតុសមផល ពុំមានសកម្មភាពធ្វើ ឲ្យស្មុគស្មាញនិងបើកទូលាយជំលោះ មិនធ្វើយោធាភាវូបនីយកម្មនៅសមុទ្រខាង កើត ធានាសុវត្ថិភាពខាងនាវាចរណ៍ អាកាសចរណ៍ដោយឈរលើមូលដ្ឋានច្បាប់ អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូចជា សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្ត សំរាប់ភាគីនានានៅសមុទ្រខាងកើតផងដែ។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ)និងអគ្គលេខាបក្សនិងប្រធានរដ្ឋចិន លោក Xi Jinping រី​ឯខ្លួនវិញ អគ្គលេខាបក្សនិងប្រធានរដ្ឋចិនលោក Xi Jinping បានចាត់ទុកថាទំនាក់ ទំនងរវាងប្រទេសទាំងពីរកំពុងមានឱកាសអភិវឌ្ឍន៍ថ្មី ហេតុនេះ ហើយភាគីទាំង ពីរគប្បីពង្រឹងប្រពៃណីមិត្តភាព បន្តរក្សានិងបើកទូលាយវិស័យ សហប្រតិបតិ្តការ ជាក់ស្ដែងនានារវាងប្រទេសទាំងពីរ ជំរុញឲ្យទំនាក់ទំនងដៃគូ សហប្រតិបតិ្តការ យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិនអភិវឌ្ឍន៍ដោយ ស្ថិរភាពនិង និរន្តរភាព។ ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Xi Jinping បានឲ្យដឹងថា ភាគីទាំងពីរគប្បី ខំប្រឹងប្រែងទប់ស្កាត់ជំលោះតាមរយៈការសន្ទនាដើម្បីរក្សាសន្តិភាព ស្ថិរភាព  នៅសមុទ្រ៕