វៀតណាមពង្រឹងយន្តការការពារសិទ្ធិមនុស្សនៅក្នុងបរិយាកាសឌីជីថល
05/12/2025 10:10
(VOVWORLD) - ពង្រឹងយន្តការការពារសិទ្ធិមនុស្សនៅក្នុងបរិយាកាសឌីជីថលគឺជាអាទិភាព ចម្បងរបស់វៀតណាមក្នុងយុគសម័យថ្មី។ សារនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលា វិទ្យាសាស្ត្រ “សិទ្ធិមនុស្សក្នុងយុគសម័យឌីជីថល - ទ្រឹស្តីនិងការអនុវត្តជាក់ស្ដែង” ដែលបានបើកនាថ្ងៃទី ៥ ខែធ្នូ នៅខេត្ត Lao Cai។

រូបថតឧទាហរណ៍៖ VOV.VN នេះគឺជាព្រឹត្តិការណ៍មួយនៅក្នុង ចំណោមសកម្មភាពឆ្ពោះទៅរកខួបលើកទី ៧៧ ទិវាសិទ្ធិមនុស្សពិភពលោក ដែល សម្របសម្រួលគ្នារៀបចំឡើងដោយការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងវិទ្យាស្ថានសិទ្ធិមនុស្ស បណ្ឌិត្យសភានយោបាយ ជាតិហូជីមិញ។ នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានពិភាក្សាអំពីក្រុមខ្លឹមសារដូចជា៖ “ភាពឯកជន និងការការពារទិន្នន័យផ្ទាល់ខ្លួន៖ ស្វ័យភាពទិន្នន័យ”; “សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិព័ត៌មាន៖ ការគ្រប់គ្រងវេទិកាឌីជីថល”; “សមភាពនិងការការពារក្រុមងាយ រងគ្រោះ៖ បច្ចេកវិទ្យាសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”; “ការការពារ គ្រឹះមនោគមវិជ្ជារបស់បក្ស និងអធិបតេយ្យភាព ឌីជីថលជាតិ”។ ប្រតិភូបានអះអាងថា ការធានាសិទ្ធិមនុស្សក្នុងយុគសម័យឌីជីថល លែងជាជម្រើសទៀតហើយ ប៉ុន្តែជាតម្រូវការសត្យានុម័ត ជាភារកិច្ចយុទ្ធសាស្ត្ររបស់បក្ស រដ្ឋ និងសង្គមទាំងមូល។ នេះមិនមែនជាការងាររបស់ផ្នែកច្បាប់ បច្ចេកវិទ្យា សន្តិសុខ ឬការគ្រប់គ្រងរដ្ឋតែមួយមុខនោះទេ ប៉ុន្តែទាមទារឲ្យមានការសម្របសម្រួលពហុវិស័យ អន្តរវិស័យ និងការចូលរួមយ៉ាងសកម្មពីសហគមន៍ធុរកិច្ច អង្គការសង្គម អ្នកវិទ្យាសាស្ត្រ និងប្រជាពលរដ្ឋម្នាក់ៗទៀតផង៕
TAG
VOV/VOVworld/វៀតណាម/ការពារ/សិទ្ធិមនុស្ស/ឌីជីថល
Related





