VOV WorldVOV World
វៀតណាមចែករំលែកបទពិសោធន៍ជាមួយសហគមន៍អន្តរជាតិអំពីការអនុវត្តវេជ្ជសាស្ត្រនុយក្លេអ៊ែរ
20/02/2017 10:43
(VOVworld)-នាថ្ងៃទី២០កុម្ភៈនៅទីក្រុងហាណូយ មន្ទីពេទ្យ Bach Mai បានរៀបចំ សន្និសីទអន្តរជាតិស្តីពី ផ្នែកវេជ្ជសាស្ត្រនុយក្លេអ៊ែរក្នុងការពិនិត្យព្យាបាលជំងឺ។
វៀតណាមចែករំលែកបទពិសោធន៍ជាមួយសហគមន៍អន្តរជាតិអំពីការអនុវត្តវេជ្ជសាស្ត្រនុយក្លេអ៊ែរ
វៀតណាមចែករំលែកបទពិសោធន៍ជាមួយសហគមន៍អន្តរជាតិអំពីការអនុវត្តវេជ្ជសាស្ត្រនុយក្លេអ៊ែរក្នុងការពិនិត្យព្យាបាលជំងឺ (VOVworld)-នាថ្ងៃទី២០កុម្ភៈនៅទីក្រុងហាណូយ មន្ទីពេទ្យ Bach Mai បានរៀបចំ សន្និសីទអន្តរជាតិស្តីពី ផ្នែកវេជ្ជសាស្ត្រនុយក្លេអ៊ែរក្នុងការពិនិត្យព្យាបាលជំងឺ។ ថ្លែងមតិ នៅទីនេះ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Quoc Anh នាយកមន្ទីពេទ្យ Bach Mai បានឲ្យដឹងថា កម្មវិធីសហប្រតិបត្តិការរវាងមន្ទីពេទ្យ Bach Mai ជាមួយ ស្ថាប័ន ថាមពលបរមាណូអន្តរជាតិ IAEA ត្រូវបានអនុវត្តតាំងពីច្រើនឆ្នាំហើយ។​ តាមរយៈ កិច្ចសហប្រតិបត្តិការនេះគឺរួមចំណែកគុណភាពថែទាំអ្នកជំងឺនិងសមត្ថ ភាពរបស់ ស្ថាប័នរដ្ឋាភិបាលនានាក្នុងកម្មវិធីសហប្រតិបត្តិការវេជ្ជសាស្ត្រនុយ ក្លេអ៊ែរតំបន់។ ពី នោះ លើកកំពស់បាននូវសមត្ថភាពសុខាភិបាលពិសេស សម្រាប់ប្រភេទជំងឺមិនឆ្លង ដូចជាជំងឺមហារីក បេះដូង ហើយចុងក្រោយ អ្នក ជំងឺជាមុខសញ្ញាទទួលបានផល ប្រយោជន៍ខ្ពស់ពីគម្រោងការនេះ។         ក្នុងរយៈពេលពីថ្ងៃទី២០ដល់ថ្ងៃទី២៤កុម្ភៈ សម័យប្រជុំនានានឹងចែករំលែក  អំពីការអនុវត្តវេជ្ជសាស្ត្រនុយក្លេអ៊ែរក្នុងការពិនិត្យព្យាបាលជំងឺរបស់ប្រទេសចូលរួម  នានាផងដែរ៕